ស្រលាញ់ជីវិតអ្នកត្រូវគោរពច្បាប់ចរាចរណ៍!!! ស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ
ព័ត៌មាន
1.8K

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ បានកើតឡើងចំនួន១៣លើក បង្កឲ្យមានមនុស្សស្លាប់៥នាក់, របួសស្រាល១២នាក់ និងរបួសធ្ងន់៣នាក់។

ប្រភពដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច១០គ្រឿង, រថយន្ដធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាត់ស្ដាំ, ប្រជែង, និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១១៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦០នាក់ របួសធ្ងន់៩៦នាក់ និងរបួសស្រាល៥២នាក់៕