រថយន្ត​កាមរី​ បេីកលឿន​ ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ បណ្តាលអោយរថយន្ត​ ខូចខាតយ៉ាងដំណំ (មានវិដេអូ)
ព័ត៌មាន
2.51K

ភ្នំពេញ​​៖​ បុរសម្នាក់​ បើករថយន្តកាមរី​ ​១គ្រឿង​ ក្នុងល្បឿនលឿន​ បានជ្រុលចង្កូតទៅបុុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ នៅក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ បណ្ដាលឲ្យរថយន្តរងការខូចខាតបែកកង់បើកទៅមុខលែងរួច​ នាវេលាម៉ោង​២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២​ ខែកញ្ញាឆ្នាំ ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ បើករថយន្តម៉ាក​ កាមរី​ ១គ្រឿង​ ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​2AJ-3436 ធ្វេីដំណេីរ​តាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនលឿន​ ខណ:មកដល់កន្លែងកេីតហេតុ​ ក៏ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្តាលអោយរថយន្តបែកកង់បេីកទៅមុខលែងរួច​ នឹងធ្វេីអោយក្បាលព្រួញខ្ទាតចេញពីកន្លែងដេីម​ ខូចខាតផងដែរ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តខាងលេីទៅរក្សាទុក​នៅ​ ការិយាល័យ​ចរាចរណ៍​ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ៕