រថយន្តនឹងម៉ូតូ​ បុកគ្នា​ ពេញទំហឹង​ ត្រង់ចំណុចផ្លូវបែកជាបួន​ បណ្តាលអោយបុរសម្នាក់​ ហោះផ្លោងបោកនឹងដួល​ ដេកសន្លប់មួយសន្ទុះ
ព័ត៌មាន
1.74K

រាជធានីភ្នំពេញ​ ៖​ បុរសម្នាក់​ បានហោះផ្លោងចេញពីម៉ូតូមកបោកនឹងថ្នល់​ ដេកសន្លប់មួយសន្ទុះ​ បន្ទាប់ពីជិះម៉ូតូសង់ឌ្រីម​ ត្រូវរថយន្ត​ ហុីយ៉ាន់ដាយ​ បេីកជ្រុលទៅបុក​ ពេញទំហឹង​ ត្រង់ចំណុចផ្លូវបែកជាបួន​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៣​ កែងនឹងផ្លូវលេខ៣៥២​ នៅក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​១២រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ ជិះម៉ូតូម៉ាក​ ហុងដាឌ្រីមសេ១២៥​ ១គ្រឿង​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​1BZ-5480 ធ្វេីដំណេីរ​តាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងមកជេីង ខណ:មកដល់កន្លែងកេីតហេតុ ត្រង់ចំណុចផ្លូវបែកជាបួន កែងនឹងផ្លូវលេខ៣៥២​ ក៏ត្រូវរថយន្តម៉ាក​ ហុីយ៉ាន់ដាយ​ ពណ៍ខ្មៅ​ ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​2BA-3720 បេីកបរដោយបុរសជនជាតិចិន​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៥២​ ក្នុងទិសដៅពីកេីតមកលិច​ ជ្រុលទៅបុក​ ពេញទំហឹង​ បណ្តាលអោយបុរសភាគីម៉ូតូហោះផ្លោងចេញពីម៉ូតូមកបោកនឹងថ្នល់​ រងរបួសដេកសន្លប់មួយសន្ទុះ​ ក៏ដឹងខ្លួន​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍​ ។

ក្រោយពេលកើតហេតុ​ ភាគីរថយន្ត​ ហុីយ៉ាន់ដាយ​ បានសងសំណងដល់ភាគីម៉ូតូចំនួន​ ៣០០ដុល្លារ​ ដេីម្បីធ្វេីការបញ្ចប់រឿងនឹងនៅកន្លែងកេីតហេតុ​ ៕