យុវជន២នាក់ទើបតែប្រលងបាក់ឌុបហើយថ្មីៗ មុនថ្ងៃប្រកាសលទ្ធផលមួយថ្ងៃបែរជាបាត់ខ្លួន លុះប្រទះឃើញក្លាយជាសព..
ព័ត៌មាន
6.76K

កំពង់ចាម៖ យុវជន២នាក់ ទើបតែប្រលងបាក់ឌុបហើយថ្មីៗ មុនថ្ងៃប្រកាសលទ្ធផលមួយថ្ងៃ បែរជាបាត់ខ្លួន ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់ទាំង២នាក់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចបឹងផ្សោតចុង ភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ណាត ខារី អាយុ ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ អឿន គន្ធថៃ អាយុ ១៩ឆ្នាំ បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ ២០១៩ មុនថ្ងៃប្រកាសលទ្ធផលប្រឡងមួយថ្ងៃ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាលង់ទឹកស្លាប់ពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕