ចាប់ខ្លួនមនុស្សប្រុសស្រី២នាក់ តាមដីកាបង្គាប់របស់តុលាការ
ព័ត៌មាន
3.58K

បាត់ដំបង៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកធ្វើការចាប់ឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ប៊ុត ញី ភេទស្រី អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់លេខ ៤៧៣ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ របស់លោក ឡូយ ចាន់ត្រា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

ដោយឡែក ជនសង្ស័យទី២ មានឈ្មោះ សន ចាន់ថា ហៅកណ្តុរ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិស្នួល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៩២ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ របស់លោក រ៉ែម សុភកិ្ត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

ទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពេលនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕