បង្ក្រាបករណីគ្រឿងញៀន នៅក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យ៥នាក់ ជាបន្តបន្ទាប់ រួមជាមួយថ្នាំញៀន១១កញ្ចប់ធំតូច និងវត្ថុតាងមួយចំនួន!!!
ព័ត៌មាន
2.03K

ព្រះសីហនុ៖ ជនសង្ស័យចំនួន០៥នាក់ ពាក់ពន្ធ័នឹងគ្រឿងញៀនត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ៣ករណី ក្នុងនោះរួមមាន ៖

ករណីទី១ កាលពីយប់ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឃាត់ខ្លួនជនជនសង្ស័យចំនួន០៣ នាក់ (ស្រីម្នាក់)នៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។ ១. ឈ្មោះហុិម វិសាល ភេទប្រុសអាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ទីកន្លែងកំណើតសង្កាត់លេខ៣ ក្រុងព្រះសីហនុ( មានថ្នាំញៀន០៦ កញ្ចប់)។ ២.ឈ្មោះម៉ោញ ឡាត់ ភេទស្រីអាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីកន្លែងកំណើត ឃុំកណ្តោល ស្រុកទឹកឈូខេត្តកំពត។ ៣.ឈ្មោះលី ហ៊ួរ ភេទប្រុសអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ទីកន្លែងកំណើតស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (មានថ្នាំញៀន២ កញ្ចប់) សរុបថ្នាំញៀនដកហូតបានជាវត្ថុតាងចំនួន០៨កញ្ចប់ (ធំ២កញ្ចប់)ទូរស័ព្ទ័១ គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត ។

ករណីទី២ កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិ៣ សង្កាត់លេខ ៤ក្រុងព្រះសីហនុឃាត់ខ្លួនជនជនសង្ស័យ១នាក់ ឈ្មោះ.Qu ChenSen ភេទប្រុសអាយុ ៣៧ ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតប្រទេសចិន ។ វត្ថុតាងដកហូតជារួមមាន ម្សៅថ្នាំញៀនចំនួន១ កញ្ចប់ធំ ទូរស័ព្ទ២ គ្រឿង។

ករណីទី៣ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងជិត៥ព្រឹកនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជនសង្ស័យ១នាក់ ឈ្មោះកែវ នេត្រា ភេទប្រុសអាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករតាមឡាន។ វត្ថុតាងដកហូតរួមមានម្សៅថ្នាំញៀនចំនួន០២កញ្ចប់ (ធំ១កញ្ចប់ តូច១កញ្ចប់ ,ទូរស័ព្ទ័១ គ្រឿង ៕