ក្រុមការងារក្រសួងធនធានទឹក បន្តចុះត្រួតពិនិត្យថែទាំ និងជួសជុលស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥ស្ថានីយ ក្នុងខេត្តកោះកុង
ព័ត៌មាន
17.3K

កោះកុង៖ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​​ បានបន្តធ្វើការចុះត្រួតពិនិត្យថែទាំ និងជួសជុលស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥ស្ថានីយ ស្ថិតក្នុងខេត្តកោះកុង ដែលមាន ស្ថានីយកោះប៉ោក្រុងខេមរភូមិន្ទ ស្ថានីយតាតៃ ស្ថានីយត្រពាំងរូង ស្ថានីអណ្ដូងទឹក និងស្ថានីយស្រែអំបិល។ ក្រុមការងារបាន៖

- ធ្វើ Calibration កម្ពស់ទឹកទៅតាមកម្ពស់ទឹកជាក់ស្ដែង។

- ត្រួតពិនិត្យទិន្នន័យដែលវាស់ដោយឧបករណ៍ជៀសវាងមានបញ្ហា ប៉ារ៉ាម៉ែត្រណាមួយ។

- សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងផ្ទាំង Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់សម្រាប់ដំណើរការស្ថានីយ។