រន្ធត់ទៀតហើយ!!! រថយន្តហ៊ីយ៉ាន់ដាយ បើកបុកគូទរថយន្តកុងតឺន័រ ឡើងខ្ទេចកាប៊ីនខាងមុខ បណ្តាលឲ្យគាបស្លាប់អ្នកបើកបរយ៉ាងរន្ធត់
ព័ត៌មាន
2.03K

កំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកទៅបុកពីក្រោយរថយន្តកុងតឺន័រ បណ្តាលឲ្យគាបជាប់ក្នុងការប៊ីនរថយន្តស្លាប់យ៉ាងរន្ធត់ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៤ និង២០ នាទី ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ 59 60 ស្ថិតភូមិក្បាលថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តពីរគ្រឿងបើកបរស្របទិសគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏រថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6490 ដឹកត្រីចំហ៊ុយបានបុកគូទរថយន្តកុងតឺន័រម៉ាក FREIGHTLINER ក្បាល ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-7669 បណ្តាលឲ្យអ្នកជិះក្នុងរថយន្តកូរ៉េហ៊ីយ៉ាន់ម្នាក់ស្លាប់ភ្លាមៗ។

ជនរងគ្រោះមានឈ្មោះ មករា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រៃប្រោះ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នកបើកបរឈ្មោះ វិចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅខេត្តកំពត (មានរបួស) ចំណែកតៃកុងរថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់ ៕