បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីជិះម៉ូតូធូដេ មកដុតខ្លួនឯងឆេះរងរបួសពេញខ្លួន ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង នៅខណ្ឌចំការមន (មានវិដេអូ)
ព័ត៌មាន
15.8K

ភ្នំពេញ៖ (ព័ត៌មានបឋម) បុរសម្នាក់មិនដឹងមានវិបត្តិអ្វី ឬមានបញ្ហាអ្វីទេ ស្រាប់តែជិះម៉ូតូមួយគ្រឿងមកឈប់នៅជិតស្ពានកោះពេជ្រ រួចធ្វើសកម្មភាពដុតខ្លួនឯងឆេះស្ទើរសោះខ្លួន។

ហេតុការណ៍ដ៏ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១ និង៤៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំគល់ស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងថា បុរសម្នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ស្លាកលេខ 1AB-7712 ស្រាប់តែឈប់យកសាំង ដុតខ្លួនឯង បណ្តាលឲ្យឆាបឆេះពេញខ្លួនរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ចំពោះមូលហេតុយ៉ាងណានោះ មិនទាន់ដឹងទ្បើយ ចង់ជ្រាបច្បាស់សូមទស្សនាសេចក្តីរាយការណ៍របស់ក្រុមការងារTVFB៖