ព្រះសង្ឃមួយអង្គ ត្រូវដើមកៅស៊ូរលំសង្កត់ចំកញ្ចឹង.ក សុគតយ៉ាងរន្ធត់
ព័ត៌មាន
3.52K

ត្បូងឃ្មុំ៖ ព្រះសង្ឃមួយអង្គ ត្រូវបានដើមកៅស៊ូ រលំសង្កត់ចំកញ្ចឹង.ក បណ្តាលឲ្យសុគតយ៉ាងរន្ធត់ ខណៈដែលនិមន្តចេញទៅរកអុស មកចម្អិនចង្ហាន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចម្ការកៅស៊ូឆ័ត្រយោង ភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃដែលសុគតនេះ មានព្រះនាម ទុយ ទី ព្រះជន្ម ១៦ព្រះវស្សា គង់នៅវត្តបុព្វសុវណ្ណារាមដារ (វត្តដារ) មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។​

បន្ទាប់ពីកើតហេតុហើយនោះ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ និងបានប្រគល់ជនរងគ្រោះឲ្យញាតិញោម យកទៅធ្វើបុណ្យតាមប្រពៃណី៕