បានមកពីណាច្រើនម្ល៉េះ!!! ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន២២កញ្ចប់ នៅខណ្ឌពោធិ៍សែនជ័យ
ព័ត៌មាន
3.06K

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះល្បាតការពារក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យម្នាក់នឹងបានឃាត់ខ្លួន កាលពីវេលាម៉ោង២២ និង០០ នាទី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលំលេខ១ ក្រុម៥ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ទុំ ភក្តី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានដូចជា៖

- ក្រាមសថ្លាចំនួន២២កញ្ចប់តូច និង១កញ្ចប់ថង់ធំល្មម

- ទូរស័ព្ទម៉ាកសាំស៊ុង ពណ៌ទឹកមាស

- លុយ៤ ម៉ឺនរៀល

- និងម៉ូតូម៉ាកស៊ុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BL-4443 មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងនិងរង់ចាំបញ្ជូនទៅតុលារការ ចាត់ការតាមនីតិវិធីច្បាប់ ៕