​គ្រូបារ៉ែន សរសើរ​គោព្រៃកម្ពុជាថា ​«ជាក្រុមមួយដែល​លេងបានល្អមែនទែន​​»(វីដេអូ)

​​គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន លោក Helio Sousa បានសម្ដែងនូវការសប្បាយចិត្តដែលក្រុមរបស់ខ្លួនអាចរកបាន ៣ពិន្ទុសម្រាប់ការប្រកួតជាមួយកម្ពុជាកាលពីយប់​មិញ។

យ៉ាងណាមិញ ថ្លែងក្រោយបញ្ចប់ការប្រកួតនៅក្នុងសន្និសីទសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ​បានសរសើរដល់ការលេងរបស់ក្រុមជម្រើសជាតិកម្ពុជា ​ដោយបានលើកឡើងថា៖« កម្ពុជា គឺជាក្រុមមួយដែលលេងល្អមែនទែន ជាមួយក្រុមមួយដែលកំពុងមានការអភិវឌ្ឍន៍ ដោយពួកគេព្យាយាមលេងបាល់ រក្សាបាល់ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងបានព្យាយាមកែប្រែស្ថានភាពបាន»។​

គួរបញ្ជាក់​ថា បារ៉ែនកំពុងតែឈរលេខ១ ក្នុងពូល C សម្រាប់ការប្រកួតវគ្គជម្រុះជុំទីពីរ FIFA World Cup Qatar 2022 ក្រោយ ២ប្រកួត ឈ្នះ១ ស្មើ១ ខណៈកម្ពុជា ឈរលេខ៤ មាន១ពិន្ទុ ដោយ ២ប្រកួត ស្មើ១ និងចាញ់១៕

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា