ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បណ្តេញទីប្រឹក្សាសន្តិសុខជាតិ លោកចន បូលតុន ចេញពីតំណែង
ព័ត៌មានអន្តរជាតិ
675

​បរទេស៖ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្តេញទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ចន បូលតុន ចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយពី​សារព័ត៌មាន BBC នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​។

លោក ដូណាល់ ត្រាំ បានសរសេរតាមបណ្តាញសង្គមTwitter​ថា៖« ខ្ញុំបានស្នើសុំឱ្យលោកចន សុំលាឈប់ពីតំណែង ដែលត្រូវបានផ្តល់ឱ្យខ្ញុំនៅព្រឹកនេះ» ដោយបន្ថែមថាលោកនឹងតែងតាំងទីប្រឹក្សាសន្តិសុខជាតិថ្មី​ម្នាក់នៅសប្តាហ៍ក្រោយ​។

ការបណ្តេញចេញពីតំណែងនេះបានធ្វើឡើង ស្របពេលដែលមានរបាយការណ៍ ក្នុងការបែងចែកគណៈរដ្ឋមន្ត្រីរបស់លោក ត្រាំ ស្តីពីគម្រោងសន្តិភាព ដែលត្រូវបានលុបចោល ក្នុងការអញ្ជើញក្រុមតាលីបង់ ទៅកាន់អាមេរិក។

លោក បូលតុន គឺជាទីប្រឹក្សាសន្តិសុខជាតិទី៣ របស់លោកត្រាំ បន្ទាប់ពីលោក ម៉ៃឃើលហ្វ្រីង និងលោក អេចអ ម៉េកម៉ាស្ទើ។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ស្តេហ្វានី ហ្គីសាម បានប្រាប់ឲ្យដឹងថា៖ «លោកប្រធានាធិបតី មិនចូលចិត្តលើគោលនយោបាយជាច្រើនរបស់លោក បូលតុន, គំនិតយោបល់អ្នកទាំងពីរមិនស្របគ្នា»។​

លោក បូលតុន បានជំទាស់ទៅនឹងកិច្ចពិភាក្សាសន្តិភាព ជាមួយនឹងក្រុមឧទ្ទាមតាលីបង់ ដែលលោកប្រធានាធិបតី បានបោះបង់ចោល កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបានអញ្ជើញក្រុមតាលីបង់ ទៅកាន់អាមេរិក ដើម្បីពិភាក្សាស្វែងរកសន្តិភាព៕

ប្រភព៖ BBC