ទុក្ខជាន់ទុក្ខ! នាយ តាក់សុី ត្រូវបានចោរលូក ហោប៉ៅយកលុយអស់រលីងពីខ្លួន
កម្សាន្ត
2.35K

ភ្នំពេញ៖ មហាជនពិតជាបានជ្រាប រឿងរ៉ាវរបស់អ​ន្ទិតតាក់ ស៊ី បានកើតឡើងរហូតឥតឈប់ឈរ បើនិយាយឲ្យចំ គឺទុក្ខជាន់លើទុក្ខ អស់ពីរឿងបែកបាក់គ្រួសារ រឿងជំងឺ ឥឡូវនេះមកចោរហោប៉ៅយកលុយអស់រលីងពីខ្លួនទៀត។

ក្នុងនោះ យោងទៅតាមគណនីហ្វេសប៊ុក នាយក្រូច / Neay Krouch បានបង្ហោះនៅលើបណ្តាញសង្គមថា « អាណិតណាស់ចោរអើយចោរខ្វះមនុស្សលួចណាស់មែនទេបានជាមកលូកហោប៉ៅនាយតាក់សុីយកលុយដែលគេអោយគាត់អស់រលីង(ទៅធ្វើអត្តសញ្ញាណប័ណ្ឌម្ដុំវត្តសំរោងអណ្ដែត)មកវិញប្រាប់ខ្ញុំទាំងត្រេអរថាមន្ត្រីដែលធ្វើអត្តសញ្ញាណប័ណ្ឌលោកជួយសម្រួលអោយច្រើនណាស់មួយសន្ទុះក្រោយមកទឹកភ្នែកគាត់ស្រក់មកដោយអត់ដឹងខ្លួនហើយប្រាប់ខ្ញុំថាលុយទុកធ្វើបុណ្យអោយម្ដាយនិងលោកយាយក្នុងរដូវបុណ្យភ្ជុំត្រូវបានគេលួចយកអស់ហើយដោយសាខោខ្លីដែលស្លៀកនេះចោអើយល្មមឈប់ទៅថាគេកើតទុក្ខប៉ុណ្ណាសូមបងប្អូនជួយសែរផងអោយចោនោះឈប់លួចទៀតដើប្បីសន្សំបុណ្យសូមអគុណ។»