ជនសង្ស័យ៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅខេត្តកំពង់ស្ពឺ
ព័ត៌មាន
586

កំពង់ស្ពឺ​៖ លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​ស្រុក​សំរោង​ទង​ ដឹកនាំ​បង្រ្កាប​មុខសញ្ញា​​ពាក់ព័ន្ធ​ករណី​ជួញដូ​រក្សាទុក​និងប្រើប្រាស់​សារធាតុ​ញៀនខុស​ច្បាប់​ ​កាល​ពី​វេ​លាម៉ោង​១២ និង៣០ នាទីនៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ​ ស្ថិតនៅចំ​ណុ​ច​ព្រៃខាងត្បូង ភូមិ​សៅកែ​ ឃុំរលាំងចក​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានរួមមាន៖

ទី១.ឈ្មោះ ណន ទូម៉េង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតបានគ្រឿងញៀន២កញ្ចប់។

ទី២.ឈ្មោះ ស៊ូ សឺ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ​ ដកហូតបានគ្រឿងញៀនចំនួន១៣​កញ្ចប់។

ទី៣.ឈ្មោះ កែវ សីហូ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទី៤.ឈ្មោះ នួន ឡុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអណ្ដូង​ប្រេង ឃុំរលាំងចក ស្រុកំសំរោងទង ខេត្តកំពង់ស្ពឺ។

និងទី៥.ឈ្មោះ ជិប ណារ៉ុង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​

អ្នកទាំង​បី​ដែលមានឈ្មោះ កែវ សីហូ, នួន ឡុង និងឈ្មោះ ជិប ណារ៉ុង ត្រូវបានសមត្ថកិច្ចធ្វើការដកហូតគ្រឿងញៀនបាន​ចំនួន២ ក​ញ្ចប់​ ជញ្ជីងថ្លឹង​អេឡិចត្រូនិក​១គ្រឿង​ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។

សរុបមកជនសង្ស័យទាំង៥​នាក់​ ត្រូវបានដក់ហូតសារធាតុញៀនចំនួន១៧ កញ្ចប់​ ជញ្ជីងថ្លឹងអេឡិច​ត្រូនិចមួយគ្រឿ​ង​ ទូរសព្ទ័​ដៃ​៥គ្រឿង​

និងសំភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន​ ជន​សង្ស័យទាំង៥នាក់​ត្រូវ​បានអធិការ​ដ្ឋាន​នគរបាល​ស្រុក​សាកសួរ​និងកសាងសំណុំរឿង​​ ដើម្បី​​បញ្ជូន​ទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕