ស្ទើរស្រក់ទឹកភ្នែក! ក្រោយចប់ការប្រកួត Keisuke Honda ប្រាប់កីឡាករ​ទាំងអស់ឲ្យធ្វើនេះ​ដាក់អ្នកគាំទ្រ...

​ក្រោយចប់ការប្រកួតកាលពីយប់ម្សិលមិញ កម្ពុជា ត្រូវបាន​បាត់បង់​៣ពិន្ទុ ក្នុងការប្រកួតទី២ ​វគ្គជម្រុះជុំទី២ ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្រោយប្រកួតចាញ់ បារ៉ែន ដោយលទ្ធផល​១ទល់នឹង០។

យ៉ាងណាមិញ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានដើរជុំវិញទីលានជាមួយកីឡាករ ដើម្បីអរគុណទៅដល់អ្នកគាំទ្រ ដែលនេះជាលើកដំបូង សម្រាប់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុនរូបនេះ តាំងពីចូលមកដឹកនាំក្រុមគោព្រៃកម្ពុជា។

លើសពីនេះ ក្នុងពេលដែរ កំពុងដើរអរគុណដល់អ្នកគាំទ្រនោះ Honda បានប្រាប់ទៅកីឡាករទាំងអស់ឲ្យសប្បាយចិត្តនឹងអ្វីបានធ្វើ និងសម្ដែងការអរគុណដល់អ្នកគាំទ្រ ថា៖​« យើងត្រូវតែខំប្រឹង និងគោរពទៅដល់អ្នកគាំទ្រ យើងត្រូវបង្ហាញពីក្តីស្រមៃរបស់ពួកយើង យើងធ្វើបានល្អសម្រាប់ការប្រកួតនេះ ខ្ញុំមិនបន្ទោសទេ។ យើងគួរសប្បាយចិត្តនូវអ្វីដែលយើងបានធ្វើ យើងត្រូវអរគុណអ្នកគាំទ្រ»​៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា