ជេីងខ្លាំងមួយក្រុម​ មានទាំងម៉ូតូ​ មានទាំងរថយន្តសេរីទំនេីប​ នឹងកាំភ្លេីង​ នាំគ្នាវ៉ៃជនរងគ្រោះនៅខណ្ឌ៧មករា​ មិនអស់ចិត្ត​ នាំគ្នាទៅវ៉ៃជនរងគ្រោះដល់ខណ្ឌដូនពេញថែមទៀត បង្កការភ្ញាក់ផ្អើលទាំងយប់ (មានវិដេអូ)
ព័ត៌មាន
15.9K

ភ្នំពេញ​៖​ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ដោយជេីងខ្លាំងមួយក្រុម​ ជិះដោយម៉ូតូ​ បេីកទាំងរថយន្តសេរីទំនេីប​ មានទាំងកាំភ្លេីង​ នឹងខ្សែក្រវ៉ាត់​ នាំគ្នាព្រួតវ៉ៃជនរងគ្រោះម្នាក់​ ផ្អេីលខណ្ឌ៧មករា​ ធ្វេីអោយជនរងគ្រោះនាំរត់គេច​ខ្លួន​​ ដោយមិ​នអស់ចិត្ត​ ក្រុមជេីងខ្លាំងនោះ​ បាននាំគ្នាទៅវ៉ៃជនរងគ្រោះដល់កន្លែងលក់ស្រាក្រឡុក​នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ថែមទៀត​ នាវេលាម៉ោង​៤នឹង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ ។

ភ្លាមៗនោះ​ ភ្លៀវដែលនៅកន្លែងលក់ស្រាក្រឡុក​របស់ជនរងគ្រោះ​ បានខឹងសម្បារ​ ​នាំគ្នាដេញវាយវិញ​ ធ្វេីអោយក្រុមជេីងខ្លាំងខាងលេីទាំងនោះ​ ភ័យស្លន់ស្លោ​ រត់គេចខ្លួនវិញភ្លាមៗ​ បន្សល់ទុកម៉ូតូម៉ាក​ អាយខុន​ ពណ៍ខ្មៅលាយទឹកក្រូច​ ពាក់ស្លាកលេខភ្នំពេញ​1AN-9264 នៅនឹងកន្លែងកេីតហេតុ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកយកម៉ូតូម៉ាក​ អាយខុន​ របស់ក្រុមជេីងខ្លាំង​ ខាងលេី​ ទៅរក្សាទុក​ ដេីម្បីធ្វេីការស្រាវជ្រាវ​បន្តទៀត​ ៕

ព័ត៌មានលម្អិតសូមទស្សនាវីឌីអូផ្ទាល់​ ធ្វេីសេចក្តីរាយការណ៍ដោយ​ លោក​ អុិន​ ជាម៉េង​ ៕