សំបុត្រប្រភេទ១​និង២ លក់អស់ហើយ សម្រាប់ការប្រកួត ​កម្ពុជា vs បារ៉ែន នៅល្ងាចនេះ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា សំបុត្រទាំង២ប្រភេទត្រូវបានលក់អស់ហើយ​សម្រាប់ការប្រកួត ​កម្ពុជា vs បារ៉ែន នៅល្ងាចនេះ ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2។

ដូច្នេះបងប្អូនដែលពុំមានសំបុត្រមេត្តាអាធ្យាស្រ័យ សូមកុំមានការបន្លំចូល ប្លោះរបង ឬ ឱ្យលុយដើម្បីចូល ដើម្បីទុកឱកាសឱ្យបងប្អូនដែលមានសំបុត្រចូលរួមទស្សនា។​

​កម្ពុជា vs បារ៉ែន នៅវេលាម៉ោង ៦និង៣០នាទី​ល្ងាច ១០/០៩/២០១៩ នៅពហុកីឡដ្ឋានជាតិ៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា