Ramos៖ ទ្វារ​​Real Madrid​បើក​ចាំ​ហើយ​ស្រេច សម្រាប់​Pogba​

ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos និយាយថា«ទ្វារតែងតែបើក» នៅឯក្លឹបសម្រាប់កីឡាករ​Paul Pogba ប្រសិន​ការ​ចរចា​គ្រប់​យ៉ាង​អាច​សម្រេច​ទៅ​បាន​នៅ​ថ្ងៃ​អនាគត។​

កន្លង​ទៅ​ធ្លាប់​មាន​ព័ត៌មាន​ថា​អ្នកចាត់ការ​បារាំង​លោក Zinedine Zidane ពុះ​កញ្រ្ជោល​ខ្លាំង​ចង់​បាន​ខ្សែ​បម្រើ Pogba មក​ចូលរួម​នៅ​រដូវ​ក្តៅ ប៉ុន្តែ​ចម្លើយ​បន្សល់​ត្រឹម​ពាក្យ​ថា«ទេ»រុញ​ច្រាន​ឲ្យ​មាន​ការ​ពិភាក្សា​ម្តង​ទៀត​នៅ​រដូវ​រងា​នា​ខែ​មករា។​

Ramos​​ បានប្រាប់សារព័ត៌មានThe Express ថា«ខ្ញុំគិតថា Real Madrid តែងតែបើកទ្វារសម្រាប់កីឡាករល្អៗដូចជារូបគេ​។សម្រាប់ខ្ញុំ Pogba​គឺជាកីឡាករឆ្នើមម្នាក់។ ខ្ញុំគិតថាគាត់ធ្វើ​ឲ្យ​មានតុល្យភាពដល់ក្រុម​៕

ប្រភព៖ Goal