កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា​​! កម្ពុជា vs បារ៉ែន ​ល្ងាចនេះ​នៅពហុកីឡដ្ឋានជាតិអូឡាំពិក

កម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវ ជម្រើសជាតិប៉ារ៉ែន នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​នេះ ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2​។

ដោយក្នុងនោះយោងតាមការបង្ហោះពីផេកផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយសរសេររៀបរាប់ថា៖ «ថ្ងៃនេះជាថ្ងៃប្រកួតហើយបងប្អូន ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 កម្ពុជា vs បារ៉ែន​»។

កុំភ្លេចចូលរួមទស្សនាទាំងគ្នា ដើម្បីជាកម្លាំងចិត្តដល់កីឡាករកម្ពុជា «ទាំងអស់គ្នាដើម្បីកម្ពុជា»!!៕