មនុស្សជិត​១,៥០០នាក់​ ត្រូវបានស្លាប់ដោយសាររលកកម្ដៅ​នៅ​ប្រទេសបារាំង
ព័ត៌មានអន្តរជាតិ
1.05K

បរទេស៖ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង បាន​ឲ្យដឹងថា រលកកម្ដៅ​នៅក្នុងខែមិថុនានិងខែកក្កដា បណ្តាលឲ្យមនុស្សស្លាប់ចំនួន​១.៤៣៥​នាក់ ​នៅក្នុងរដូវក្ដៅនៃឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ​​រលកកម្ដៅបានវាយប្រហារលើប្រទេសបារាំង និងតំបន់ខ្លះ នៃទ្វីបអឺរ៉ុប ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា និងពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ។ ​ហើយអត្រាស្លាប់កំឡុងអាកាសធាតុក្ដៅខ្លាំង ទាំងពីរ លើកនេះ មាន៩.១ភាគរយ ខ្ពស់ជាងពេលធម្មតា។

សូមជម្រាបថា ប្រទេសបារាំង និងតំបន់ខ្លះនៃទ្វីបអឺរ៉ុប រងការវាយប្រហារដោយរលកកម្ដៅជាប់កំណត់ត្រាថ្មី មួយនៅក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ ដោយសីតុណ្ហភាពហក់ឡើងដល់ ៤៥.៩អង្សាសេឯណោះ កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ៕

ប្រភព៖ BBC