ហេតុតែក្រពេក.. នាយក្រិបគាស់ជញ្ជាំងផ្ទះធ្វើមឈូសបូជាសពឪពុក... (មានវីដេអូ)
កម្សាន្ត
1.39K

កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ក្រោយទទួលដំណឹងពីការមរណភាពឪពុករបស់ នាយ ក្រិប ដែលជាតារាសម្តែងម្នាក់ នៅក្នុងខ្សែភាពយន្តជាច្រើន ដែលលោកបានចូលរួមសម្តែងជាតួអង្គបែបកំប្លែងៗជាច្រើនដើម្បីសាងភាពរីករាយជូនមហាជនទស្សនា ប៉ុន្តែធាតុពិតជីវិតរបស់លោក ក្រលំបាកសូម្បីតែឪពុកស្លាប់ ក៏គ្មានថវិកាសម្រាប់ធ្វើបុណ្យឲ្យសពឪពុកនោះថែមទៀត ខណៈដែលបងស្រី និងម្តាយ ក៏ទើបតែស្លាប់បន្តបន្ទាប់គ្នា។

ក្នុងនោះ យោងតាមការបង្ហោះ របស់ តារាសម្តែង លោក ប៉ែន ចំរ៉ុង បានសរសេរថា៖« ខ្ញុំនាមខ្ញុំបាទ ជាសិល្បករមួយរូបពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រំដល់ក្រុមគ្រួសារ នាយក្រិប ដែលពិតជាពិបាកទទួលយកណាស់ បងស្រីទើបស្លាប់ ម្តាយក៏ស្លាប់ទៀតធ្វើបុណ្យ១០០ថ្ងៃមិនទាន់ចប់ស្រួលបួលផងឪពុក ក៏ស្លាប់ទៀត ថែមទាំងឥឡូវគ្នាកំពុងទីទាល់ក្រទៀត សពទុកនៅផ្ទះគ្មានលុយជួលមេក្រូ អាចារ្យ និងថវិការចាត់ចែងពិធីបុណ្យសពទេ សូមបងប្អូនអ្នកសិល្បៈនិងទស្សនិកជន ពិសេសគឺលោកស្រីប្រធានសមាគមន៍សិល្បៈករខ្មែរ បងស្រី ចន ច័ន្ទលក្ខិណា មេត្តាចូលរួមជួយគាត់តាមសទ្ធារជ្រះថ្លា (នេះជាលេខទូរស័ព្ទនាយក្រិបផ្ទាល់ 098677275) »។

យ៉ាងណាមិញ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ស្រាប់តែមានលេចឮដំណឹងមួយដ៍អាណិតអាសូរជាពន់ពេក តាមរយៈ ហ្វេសប៊ុកផេក នាយក្រូច ដែលបានបង្ហោះថា៖ « សូមបងប្អូនជួយស៊ែរ យកបុណ្យផងអាណិតណាស់ នាយក្រិបគាស់ជញ្ជាំងផ្ទះ ធ្វើម្ឈូសអោយឪពុក គ្រុបសំលាញ់មួយជីវិតជួយបានតែប៉ុណ្ណឹងទេ បើបងប្អូនចង់ជួយគាត់សូមខលទៅលេខនាយក្រិប 098677275 សូមអគុណ» ។