គ្រូបារ៉ែន លើកបញ្ហាធំមួយ ដែលជាផលចំណេញខ្ពស់ដល់ក្រុមម្ចាស់ផ្ទះ​

​ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វាគមន៍ ក្រុមបារ៉ែនក្នុងការប្រកួតជម្រុះ FIFA World Cup Qatar 2022 ជុំទី២ បន្ទាប់ពីបានត្រឹមបញ្ចប់លទ្ធផលទល់នឹងក្រុមហុងកុង ១-១ កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅ។

ហើយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Keiseke Honda នឹងត្រូវប្រកួតទល់នឹងក្រុមបារ៉ែន នៅថ្ងៃទី១០ ខែកញ្ញានេះ។

មុនការប្រកួតមកដល់ គ្រូបង្វឹក Helio Sousa របស់ក្រុមបារ៉ែន បានលើកឡើងថា ក្រុមលោកចង់បាន៣ពិន្ទុ ត្រលប់ទៅផ្ទះវិញ ប៉ុន្ដែលោកយល់ថា ក្រុមរបស់លោកមានការចាញ់ប្រៀបក្រុមម្ចាស់ផ្ទះ ដោយសារស្មៅសិប្បនិម្មិត។

គ្រូបង្វឹករូបនេះ បាននិយាយថា៖ «ខ្ញុំគិតថាការប្រកួតថ្ងៃស្អែក គឺជាការប្រកួតដ៏លំបាកមួយ ប៉ុន្ដែបេសកកម្មពួកយើងមកទីនេះ គឺដើម្បីចង់បាន៣ពិន្ទុត្រលប់មកវិញ។​ កម្ពុជាគឺធ្វើបានល្អក្នុងការប្រកួតកន្លងមកជាពិសេស ការប្រកួតលើវាលស្មៅសិប្បនិម្មិត ជាផលចំណេញខ្ពស់ដល់ក្រុម្ចាស់ផ្ទះ ព្រោះពួកយើងភាគច្រើនលេងនៅលើវាលស្មៅធម្មជាតិ។​ ពួកយើងមានកីឡាករដែលមានគុណភាពច្រើន និងមានសក្ដានុពលខ្ពស់ ដូច្នេះអ្វីដែលយើងចង់បានកីឡាកររបស់យើងក៏ខ្ពស់ដែរ»៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា