ទិដ្ឋភាពមង្គលការរបស់ពិធីការិនី សឹម សូលីកា និងលោក អេង ឬទ្ធី នៅព្រឹកនេះ
កម្សាន្ត
21.7K

អ្នក​នាង​ សុឹម​ សូលីកា​ ក្រោយ​បាន​បែកផ្លូវគ្នា​ជាមួយ​អតីត​ស្វាមី​របស់​ខ្លួន​រួចមក​ ពេលនេះ​អ្នកនាង​បាន​ជួប​នឹងសុភមង្គលថ្មីហើយជាមួយលោក​ អេង​ ឬទ្ធី ដែលជា​តារា​សម្ដែង​និង​ជា​ពិធី​ករ​-ពិធី​ការិនី​រួមទ្រនំ​ជាមួយ​គ្នា​។

ក្រោយអ្នកទាំង២បាន​បង្ហាញនូវ​ចំណង​ស្នេហ៍​យ៉ាង​ស្អិត​រមួត​ និងភាព​ផ្អែមល្ហែម​ជាច្រើនជាមួយគ្នា ទាំងដំណើរកម្សាន្តក្នុងនិងក្រៅប្រទេសដោយបើកចំហររួចមក ពេលនេះគូស្នេហ៍​នេះ​ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងជ័យហេីយ​​នៅថ្ងៃ​ចន្ទ​ ទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៩នេះ​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​ អគារ​ D ហើយអ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺពិធីករ ពិធីការិនី ទាំង២រូបនេះ បែរជារៀបមង្គលការ ក្នុងរដូវចូលព្រះវស្សាទៅវិញ ដែលចាស់ទុំពីបុរាណបានហាមប្រាម មិនឲ្យមានពិធីរៀបការ ឬពិធីមង្គលអ្វីកើតឡើង ក្នុងរដូវនេះឡើយ។

ជាក់ស្តែងទិដ្ឋភាពមង្គលការរបស់អ្នកទាំង២នាព្រឹកនេះ គឺពិតជាស្រស់ស្អាត ហើយអ្វីដែលចាប់អារម្មណ៍ ក្នុងពិធីកាត់សក់ ក៏មានការអញ្ចើញពីសំណាក់ លោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អញ្ជើញចូលរួម និងបានបង្ហោះសារលើបណ្តាញសង្គមថា ថ្ងៃនេះ២រោងហេីយខ្ញុំយប់ចេញដំណេីរទៀត សូមជូនពរដល់ក្មួយទាំងពីរក្នុងជីវិតអាពាហ៍ពិពាហ៍នេះសុំបានដល់ចាស់ព្រឹទ្ធចាស់ព្រេងថ្ងៃនេះល្អ 9.9.2019» ៕