នោះត្រៀមខ្លួនឲ្យហើយទៅ!! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងចាត់វិធានការចំពោះអ្នក​កេងចំណេញលើការលក់សំបុត្រទស្សនាបាល់ទាត់...

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា សម្រាប់ការប្រកួត កម្ពុជា vs បារ៉ែន ក្នុងករណីមានការលក់សំបុត្រខុសពីតម្លៃដែលមាននៅលើសំបុត្រ នៅក្នុងបរិវេណពហុកីឡដ្ឋាន។

សហព័ន្ធបាល់ទាត់កម្ពុជា ក្នុងនាមជាអ្នករៀបចំការប្រកួតសូមរក្សាសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់វិធានការចំពោះបុគ្គល ឬឈ្មួញណាដែលឆ្លៀតឱកាសកេងចំណេញលើបងប្អូនយើងដែលចង់មកចូលរួមទស្សនាការប្រកួត ដូច្នេះបើសិនជាបងប្អូនបានជួប ឬដឹងពីការជួញដូរសំបុត្រខុសពីតម្លៃដែលមាននៅលើសំបុត្រ សូមជួយផ្តល់ព័ត៌មានមកខាងសហព័ន្ធ (ផ្ញើរសាមកកាន់ទំព័រហ្វេសបុកៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា) ដើម្បីចាត់វិធានការ៕

សូមអរគុណ!«ទាំងអស់គ្នាដើម្បីកម្ពុជា»

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា