រូបភាពមួយសន្លឹកនេះ ពិតជាអង្រួនចិត្តពីសំណាក់អ្នកគាំទ្រកម្ពុជា

​មានការShareចែករំលែកតៗគ្នាជាច្រើននូវរូបភាពមួយសន្លឹក ក្នុងការប្រកួតជម្រុះ World Cup Qatar 2022 & Asian Cup 2023 Qualifiers ជុំទី២​ រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហុងកុង កាលពីយប់ថ្ងៃទី០៥ ខែកញ្ញកន្លងទៅ នៅពហុកីឡដ្ឋានជាតិ ពិតជាអង្រួនចិត្តពីសំណាក់អ្នកគាំទ្រកម្ពុជា។

​យោងតាមការគណនីហ្វេសប៊ុក​Virak Chey បានបង្ហោះរូបភាពនិងអត្ថន័យ«ឪពុកល្អមិនចាំបាច់ត្រូវតែមានទ្រព្យសម្បត្តិហូរហ៊ានោះទេ!»។

​ដោយក្នុងនោះបើយោងតាមការគណនីហ្វេសប៊ុក​ផេករបស់លោក Sovann Rithy ក៏បានបង្ហាញអារម្មណ៍ដោយបង្ហោះថា«សុំទោសណាកូន! ពុកមានតែប៉ុណ្ណឹង បានត្រឹមជូនកូនឱ្យបានដល់កន្លែងកូនចង់មកទស្សនា។ ពុកគ្មានគ្រប់យ៉ាងផ្ដល់ដល់កូនដូចពុកគេ តែសង្ឃឹមថាកូនមិនខឹង ស្អប់ពុកទេ.... ធ្វើម្ដេចបើពុកក្រ»។

​គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមបញ្ចប់លទ្ធផល១-១ ក្នុងការប្រកួតជម្រុះ World Cup Qatar 2022 & Asian Cup 2023 Qualifiers ជុំទី២ ទល់នឹងក្រុមជម្រើសជាតិហុងកុង កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។

សូមជម្រាបថា ក្រោយចប់បេសកកម្ម ជាមួយហុងកុង យប់មិញ កម្ពុជានឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវ ជម្រើសជាតិប៉ារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង ៦៖៣០នាទីយប់ផងដែរ៕​