Juventus កំពុងសម្លឹងឃើញ​តារាឆ្នើមTottenham២​រូប សម្រាប់​ទីផ្សារ​ដោះដូរ​ខែមករាខាងមុខ​

​យោង​តាម​សារព័ត៌មាន DailyMail ​បាន​ចុះ​ផ្សាយ​ថា ​ក្លឹប​យក្ស​អ៊ីតាលី Juventus បាន​នឹង​កំពុង​សម្លឹង​ឃើញ​កីឡាករ​២រូប​របស់​ក្លឹប Tottenham Hotspur ត្រៀម​ផុត​កុងត្រា​សម្រាប់​ទីផ្សារ​ដោះដូរ​នៅចុងបញ្ចប់នៃរដូវកាលនេះ​​។

​​កីឡាករដែលត្រូវ​ផុត​កុងត្រា​នៅ​បិទ​រដូវ​កាល ២០១៩/២០ មានដូចជា Toby Alderweireld និង Christian Eriksen ប៉ុន្តែ​គ្រប់​យ៉ាង​អាច​នឹង​ត្រូវ​សម្រេច​ត្រឹម​ខែ​មករា​ខាង​មុខ។

​​កន្លង​ទៅក្រុមសេះបង្កង់ Juventus ​ក៏​ធ្លាប់​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​ទាក់​បាន​កីឡាករ​ឥត​តម្លៃ​ខ្លួន មាន​តាំង​ពី Andrea Pirlo, Paul Pogba និង Fernando Llorente ជា​ដើម​។ ជាង​នេះ​សូម្បី​តែ Aaron Ramsey និង Adrien Rabiot ក៏​ដូច​គ្នា​ផង​ដែរ៕

ប្រភព៖ FoxSportAsia