​Bartomeu៖ Neymar​មិននៅក្នុងផែនការរបស់ក្លឹបBarcelona​ នៅ​ខែមករាខាងមុខទេ

ប្រធានក្លឹបBarcelona លោក Josep Maria Bartomeu បានច្រានចោល​ពីការផ្លាស់ប្តូរ ដើម្បីចុះហត្ថលេខាលើNeymar សារជាថ្មី​ទេ​ នៅ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ពាក់​កណ្ដាល​រដូវ​កាល​​ក្នុង​ខែ​មករា​ខាង​មុខ​នេះ។​

ក្លឹប​យក្ស​កាតាឡាន់​​ បានពិភាក្សាជាមួយក្រុម Paris Saint-Germain ជុំវិញការវិលត្រឡប់របស់Neymarមកកាន់​Camp Nou ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ។​

គួររម្លឹកថា ក្លឹបBarcelona​​ បានព្យាយាមធ្វើ​គ្រប់បែបយ៉ាង មានទាំង​​ខ្ចី​ជើង​,​ជះ​លុយ​ និង​ថែម​កីឡាករទៀត​ ប៉ុន្តែ​​ក្លឹប Paris Saint Germain​នៅ​តែមិន​​ពេញ​ចិត្ត ដែលធ្វើ​ឲ្យ​​Neymar បន្ត​នៅ​ទឹកដី​បារាំង​តទៅទៀត។​

​យ៉ាងណាមិញ Barca បាន​រៀបចំ​ក្រុម​រួចរាល់​ហើយ​សម្រាប់​រដូវ​កាល​នេះ។ មិនតែប៉ុណ្ណោះ ប្រធាន​ក្លឹប​លោក​ Bartomeu បាននិយាយថា ការ​តាម​ទិញ​ Neymar គ្រាន់​ជា​​ឱកាស​បន្ថែម​ប៉ុណ្ណោះ ប៉ុន្តែ​វា​គ្មាន​នៅ​ក្នុង​ផែនការ​របស់​ក្លឹប​ទេ​៕​

ប្រភព​៖ Marca