​អាសូរ​ណាស់!! កីឡាករប្រដាល់ ផាន់ គ្រាន់ ​ជួបទុក្ខធំដោយឪពុក​ទទួលមរណៈភាព ខណៈលោក​​កំពុង​ខ្វះ​ខាតលុយខ្លាំងសម្រាប់ធ្វើបុណ្យ

កីឡាករ​ ផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ​ និងជា​អ្នក​ប្រដាល់​ ជោកជាំ​ជាមួយនឹង​សង្វៀនជាយូរឆ្នាំមកហើយ ដែលការ​ប្រកួត​រាល់លើក​ កីឡាប្រដាល់​រូប​នេះបាន​ធ្វើ​ការវាយអស់ពីសមត្ថភាពទៅកាន់​គូប្រកួត​ខ្លួន​ បើទោះជាដឹងថា​ ដៃគូគេមានប្រៀបជាងខ្លួនក៏ដោយនោះ។

​ក្នុង​នោះដែរ​ កីឡាករ​ ផាន់ គ្រាន់​ បានសាងនូវ​ស្នាដៃ​ធំៗជាច្រើនជា​មួយនឹងការ​ប្រកួត​លើ​សង្វៀន​ដ៏ច្រើន​ ជាក់ស្តែង​ខ្សែ​ក្រវ៉ាត់​ដែល​កីឡាករ​រូប​នេះ​បាននឹង​កំពុង​តែពាក់លើខ្លួនស្រាប់​ គឺពិតជា​មានចំនួន​ច្រើន​ណាស់​។

យ៉ាង​ណាមិញ​ បើទោះបីជា​កីឡាករ​ប្រដាល់​ ផាន់​ គ្រាន់​ ទទួល​បាន​នូវ​ភាព​ជោគជ័យ​ច្រើន​បែប​នេះ​ក្តី តែបើក្រឡេកមកមើលពី​ស្ថាន​ភាព​គ្រួសារ​ និង​ជីវិត​របស់កីឡាករ​រូប​នេះ​ គឺកំពុងតែជួបនូវការ​លំបាក​ជាខ្លាំង​។

ទន្ទឹម​នឹង​នេះដែរ​ កីឡាករ​ រូប​នេះ​ បានមាន​ទុក្ខ​ជាទំងន់​ដោយ​ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ ដែលធ្វើឲ្យ​រូប​លោក​ និង​ក្រុម​គ្រួសារ​មាន​ក្តីក្រៀមក្រំបំផុត​​។

បើយោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេកឈ្មោះ​ Khmer Komlang បានមានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ «ឪពុក ផាន់ គ្រាន់​ ស្លាប់ ពេល​នេះ​កំពុង​ខ្វះ​ខាតលុយ​ធ្វើបុណ្យ។ អាសូរណាស់​​។ ដូច​នេះ​ សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរ​បន្ត​ផង​ ដើម្បី​ឲ្យ​សប្បុរសជន​បានឃើញ​ នឹងបាន​ជួយជា​ថវិកា​បន្តិចបន្តួច​ក្នុង​ពិធី​បុណ្យ​សព​នេះផង៕​