Lionel Messi អាចចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ

ប្រសិនបើអ្នកគិតថា Lionel Messi និង Barcelona ដែលនឹងមិនអាចចែកផ្លូវគ្នា សូមពិចារណាឡើងវិញម្តងទៀត ព្រោះហេតុផលមួយបានបង្ហាញថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ពិតជានឹងអាចធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ។

បើយោងតាមរបាយការណ៍ពី Goal បានរាយការណ៍ថា Messi មានសិទ្ធបញ្ចប់កិច្ចសន្យារបស់គេ មុនពេលដែលត្រូវផុតកំណត់ជាផ្លូវការនៅក្នុងឆ្នាំ​២០២១ ​ ប្រសិនបើខ្សែប្រយុទ្ធរូបនេះ មានការចាប់អារម្មណ៍ក្នុងការជ្រើសរើសយកការផ្តល់ពីសំណាក់កន្លែងផ្សេងទៀត នោះរូបគេអាចនឹងត្រូវឈានដល់បំបែកជាមួយក្រុម Barca នៅរដូវក្តៅក្រោយ​។

របាយការណ៍​ដដែល បាននិយាយទៀតថា ប្រធានក្លឹបលោក Josep Maria Bartomeu កំពុងតែចាប់ផ្តើមមានការភ័យខ្លាចបន្តិច​ ចំពោះការពន្យាពេលក្នុងការចុះកុងត្រាថ្មីរបស់ Messi ជាមួយក្រុមយក្សនៅ La Liga មួយនេះ ខណ:ដែលវាក៏កំពុងបន្តមានភាពស្ងប់ស្ងាត់រហូតមកដល់ពេលនេះ ។

មិនតែប៉ុណ្ណោះកុងត្រា នៅក្នុងកិច្ចសន្យារបស់ Messi អាចធ្វើឲ្យរូបគេមានសិទ្ធនៅក្នុងការបញ្ចប់កិច្ចព្រមព្រៀងណាមួយ ជាមួយក្រុម Barca នៅត្រឹមថ្ងៃទី ៣០ ខែមិថុនា ប្រសិនបើគេចង់ ដែលវានឹងធ្វើឲ្យគេអាចដើរចេញពីក្លឹប ដូចដែលកីឡាករក្នុងក្រុមផ្សេងទៀត បានធ្វើផងដែរ​៕

ប្រភព៖ FoxsportsAsia