YouTube​ត្រូវបង់ប្រាក់ពិន័យ​១៧០លានដុល្លារ បន្ទាប់ពីរំលោភច្បាប់ឯកជនភាពរបស់កុមារ​!
បច្ចេកវិទ្យា
577

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន ABC News នៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ​ក្រុមហ៊ុន ក្រុមហ៊ុន Google​ នឹងត្រូវបង់ប្រាក់ពិន័យ ១៧០លានដុល្លារ ដើម្បីផ្សះផ្សា ជាមួយគណៈកម្មាការសហព័ន្ធពាណិជ្ជកម្ម (FTC) និងអគ្គរដ្ឋអាជ្ញាធរទីក្រុងញូយ៉ក ដែលបាន ចោទ​សេវាកម្មវីដេអូYouTubeរបស់ក្រុមហ៊ុនមួយនេះថា រកបា្រក់ដោយខុសច្បាប់បានរាប់លានដុល្លារ តាមរយៈការប្រមូល ទិន្នន័យឯកជនរបស់កុមារ ដោយមិនមានការអនុញ្ញាតពីឪពុកម្ដាយរបស់ពួកគេ។​

​ក្រុមហ៊ុន YouTube ដែលជាកម្មសិទ្ធិរបស់ Google នឹងត្រូវបង់ប្រាក់ពិន័យ​១៣៦លានដុល្លារ ឱ្យ FTC និង៣៤លានដុល្លារ ឱ្យអគ្គរដ្ឋអាជ្ញាក្រុងញូយ៉ក ដើម្បីផ្សះផ្សាការចោទប្រកាន់ពាក់ព័ន្ធ នឹងការរំលោភបំពានលើព័ត៌មានឯកជនរបស់កុមារ។

គួរបញ្ជាក់ថា បើតាម FTC ចំនួនទឹកប្រាក់ពិន័យ ១៣៦លានដុល្លារនេះ គឺជាប្រាក់ពិន័យធំបំផុត ដែលខ្លួនទទួលបាន ចាប់តាំងពីឆ្នាំ១៩៩៨មក ខណៈការចាត់វិធានការលើក្រុមហ៊ុន YouTube ត្រូវបានបោះឆ្នោតអនុម័តក្នុងសំឡេង ៣ ទល់នឹង២៕

ប្រភព៖ ABC News