អតីតតារាសម្តែងម្នាក់ ក្តៅចិត្តទម្លាយរឿងប្តីលួចមានស្រី នៅលើបណ្តាញសង្គម
កម្សាន្ត
13.2K

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គម ខណៈដែល អតីត​តារា​សម្តែងម្នាក់ ​អ្នក​នាង ស៊ុំ សុ​ម៉ា​លី បានបង្ហោះរឿងរ៉ាវ​ដែល​ស្វាមី​របស់​អ្នកនាង ​លួចលាក់​មាន​ស្រី​ថ្មី ទាំងដែលអ្នកនាងនិងប្តីបានសាងសុភមង្គលអស់រយៈពេលជាច្រើនឆ្នាំ និងមានកូនម្នាក់ជាចំណងដៃផងដែរ ប៉ុន្តែនៅតែស្វាមីលួចមានស្រីក្បត់ចិត្តអ្នកនាងទៀត ទាំងដែលអ្នក​នាង និង​ស្វាមី​ មិន​ទាន់​បាន​លែងលះ​គ្នា​ដាច់ស្រេច​នោះទេ ។

ក្នុងនោះ អតីតតារាសម្តែង អ្នក​នាង ស៊ុំ សុ​ម៉ា​លី បានបង្ហោះនៅលើគណនីFacebookថា « មកដល់ពេលនេះពាក្យថាខ្មាស់សំរាប់ខ្ងុំ វាលែងមានទៀតហើយ ព្រោះវាពិតជាឈឺសាហាវ ហើយក៏ចង់សួរបងប្អូនក្នុងសង្គមហ្វេសបុកតិចឆាតប៉ុននិងហើយនិងមានសំលេងផ្ញើសារជាច្រើនដែលនិយាយគ្នាតើអាចនិយាយបានថាក្បត់នៅប៉ុននិង?ទាំងមីស្រីថោកទាបនិងប្រុសថោកទាបចាំទទួលទៅខ្វះណាស់ឬអ្នកល្អត្រឹមតហរូវទៅយកស្រីមាស្សាហើយលួចក្បត់សាហាវនេះមិនទាន់លែងគ្នាដាច់ផងច្របាច់ម៉ាស្សាអោយគ្នាហើយថាមិនបានដេកថាមិនបានដេកអូខេមិនដេកក៏មិនទៅតែគ្រាន់តែឆាតប៉ុននិងនិងសំលេងសារដែលអ្នកឆ្លើយឆ្លងគ្នាវាគ្រប់គ្រាន់សំរាប់ខ្ងុំហើយដែលត្រូវធ្វើការសំរេចចិត្ត share អោយគេឃើញផងចុះ »។

និងបានបន្តទៀតថា « ក្នុងបេះដូងក្នុងទ្រូងក្នុងខ្លួនឈឺចាប់ទន់ដៃទន់ជើងលែងមានកំលាំងកាយកំលាំងចិត្តហួសចិត្តនឹកស្មានមិនដល់ហើយអង្គុយមើលឆាតគេនិងសំលេងដែលគេឆ្លើយឆ្លងគ្នាស្ដាប់ហើយពិតជាអួលណែនរកពាក្យនិយាយមិនចេញអ្នកណាធ្លាប់មានអារម្មណ៏ដូចខ្ងុំពេលនេះ » ៕