ពិតជាគួរឲ្យរំភើបណាស់! បងស្រីលក់ការ៉េមល្បីក្នុងTikTok ពេលនេះក្លាយជាអ្នកកំប្លែងហើយ!
កម្សាន្ត
4.1K

ពិតជាគួរឲ្យរំភើបណាស់ សម្រាប់បងស្រី​ដែលជាអ្នកលក់ការ៉េមនៅក្បែរនឹងព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប ដែលមហាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេស បានស្គាល់ពីប្រជាប្រិយភាពរបស់បងស្រី ដែលមានវោហាសព្ទ័មិនចេះរីងស្ងួត កំប្លែងស្ងួតជើងធ្មេញ និងល្បីខ្លាំងនៅក្នុងកម្មវិធីTikTok នោះ ពេលនេះ ក្រោយពីមានការផ្សព្វផ្សាយ របស់លោក សុវណ្ណ រិទ្ធី ក៏ដូចជាការផ្សាយរបស់TVFB រួចមក ពេលនេះបងស្រីបានក្លាយទៅជាតារាកំប្លែងហើយ ដើម្បីសាងភាពសប្បាយរីករាយជូនមហាជន ឲ្យបានសើចសប្បាយបន្លប់ទុក្ខ។

ក្នុងនោះយោងតាមគណនីFacebook របស់លោក Panha Sith បានបង្ហោះថា ស្វាគមន៍បងស្រីសាណាមកកាន់សមាជិកក្រុមកំប្លែង ផ្ងាជើងរបស់យើងខ្ញុំ សិល្បៈនៃការចែករំលែក ឆាប់ៗនេះ ។

មិនតែប៉ុណ្ណោះបងស្រី សាណា ក៏បានបង្ហោះនៅលើគណនី Facebook ផងដែរថា អរគុណប្អូនប្រុស សុវណ្ណ រិទ្ធី ខាងTVFB ដែលបានឡាយបង ឥឡូវនេះបានប្អូន បញ្ញាសិទ្ធ បានយកបងចូលក្រុមកំប្លែងហើយ អរគុណណាស់សំណព្វចិត្ត ៕