សល់ប៉ុន្មានខែទៀតត្រូវភ្ជាប់ពាក្យជាមួយគ្នា បែរជាគូស្នេហ៍របស់តារាសម្តែងម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ (មានវីដេអូ)
កម្សាន្ត
9.37K

គ្មានអ្នកណាម្នាក់អាចធ្វើចិត្តបានភ្លាមៗនោះទេ ពេលដែលត្រូវបាត់បង់មនុស្សដែលយើងស្រឡាញ់ លែងមានថ្ងៃជួប.. ជាក់ស្តែងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយគូស្នេហ៍របស់តារាសម្តែង សួង ស៊ីធឿន ដែលមានឈ្មោះ យ៉ង់ សុដារ៉ា បានជិះម៉ូតូមួយគ្រឿង ជែងនឹងរថយន្តក្នុងទិសដៅពីកើតទៅលិច ហើយបានទាក់ដៃចង្កូត បណ្ដាលឲ្យខ្ទាតមនុស្សចូលក្រោមកង់រថយន្តម៉ាកGRANTO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3634​ ផ្នែកខាងក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងរន្ធត់តែម្តង កាលពីវេលាម៉ោង៤ និង៦នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខយានដ្ឋានជាងស្រ៊ុងលើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

អ្វីដែលរន្ធត់ចិត្តទៀតនោះ គ្រោះថ្នាក់នេះ បានបន្សល់ទុកឲ្យខាងស្រីឈឺចាប់ស្រណោះស្រណោក យំបោកខ្លួនជាពន់ពេក មិនអស់ចិត្តនឹងព្រហ្មលិខិត ខណៈដែល តារាសម្តែងស្រីឈ្មោះ សួង ស៊ីធឿន និងគូស្នេហ៍ដែលបានស្លាប់នេះ ជិតនឹងដល់ថ្ងៃភ្ជាប់ពាក្យនឹងគ្នាទៅហើយ ដោយនាងបានបង្ហោះថា «កុំខ្លាចណាបង អូននៅជិតបង ខែ១១យេីងភ្ជាប់ពាក្យ» ។ ពាក្យយ៉ាងខ្លីនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការអាណិតជាពន់ពេល ។

សូមចូលរួមរំលែកទុក្ខផង៕