ផ្ទុះការរិះគន់ចាស់ដៃលើគណៈកម្មាការ២រូប ក្រោយទម្លាក់បេក្ខជន នួន រចនា ចេញពីកម្មវិធី x factor Cambodia (មានវីដេអូ)
កម្សាន្ត
12.4K

មហាជនពិតជាបានជ្រាបពីកម្មវិធីx factor Cambodia របស់ទូរទស្សន៍ហង្សមាស ។ ថ្មីនេះៗនេះ ក្នុងវគ្គជម្រុះ Judges' houses ដើម្បីឈានទៅដល់វគ្គ Live Show គណៈកម្មាការ២រូបបានធ្វើឲ្យមហាជនរិះគន់និងផ្ទុះការឌឺដងយ៉ាងខ្លាំង នោះគឺ កញ្ញា សុខ ស៊ីឡាលីន និងលោក ឌួង វិរៈសិដ្ឋ ដែលបានជម្រុះបេក្ខជនឈ្មោះ នួន រចនា ចេញពីកម្មវិធីទាំងដែលសមត្ថភាពរបស់បេក្ខជនរូបនេះ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងថា ដែលអាចច្រៀងតុងខ្ពស់បានយ៉ាងងាយ ស្ទើរតែគណៈកម្មាការទាំង២មិនអាចធ្វើបាន ។

ក្នុងនោះមានមតិមហាជនខ្លះបានខមមិនថា សម្លេងលើសគណៈកម្មការផង នៅតែមិនជាប់ទៀត សង្ស័យចុងក្រោយរើសបានសម្លេងដូច ពេជ្រ ថៃ ទេ និងខ្លះទៀតបានរិះគន់ពេបជ្រាយ ថាជាភាពអយុត្តិធម៌សម្រាប់បេក្ខជន នួន រចនា សុំភាពត្រឹមវិញផងដែរ ។

ដោយឡែកមហាជនខ្លះទៀត បានខមមិនរិះគន់យ៉ាងចាក់ដោតថា ៖ សុខ ស៊ីឡាលីន និង ឌួង វិរៈសិដ្ឋ សម្រេចយក បេក្ខជនម្នាក់នេះអោយបន្តទៅវគ្គ Live Show គឺដើម្បីជំនួសកន្លែង នួន រចនា ដែលជាបេក្ខជនអាចច្រៀងបានសម្លេងខ្ពស់ផុតលេខនៅក្នុងស្រុកខ្មែរយើងនាពេលបច្ចុប្បន្ននេះ។ បើទុកឳកាសអោយនួន រចនាទៅវគ្គក្រោយ គឺស្មើនឹងលេងខ្លាអោយចូលមកខាំពួកគេ។ ឌួង វីរៈសិដ្ឋ ធ្លាប់យក បទ She’s Gone មកច្រៀងនៅលើឆាក តែច្រៀង ស្រែក មិនរួច ចេញសម្លេងដែលផ្លៀវភ្លាត់ យ៉ាងខ្លាំងនៅលើឆាក ដោយ មើលឃើញ នួន រចនា ច្រៀងបានយ៉ាងល្អជាងខ្លួនពេក ចេះតែឈ្លៀតរកតែគន្លិះតូចតាច មកធ្វើជាបញ្ហាធំដើម្បីទំលាក់ នួន រចនា។ រីឯ សុខស៊ីឡាលីន វិញ មិនមានសមត្ថភាពច្រៀងបទខ្ពស់បាន អោយតម្លៃតែសមត្ថភាពមនុស្សដែលមានកម្រិតសម្លេង ទាបៗដូចជារូបខ្លួនឯង។ ដូច្នេះ រកតែកន្លែងណា ដែលអាចឆ្នៃ ផ្ចាញ់អ្នកដែលមានសមត្ថភាពច្រៀងសម្លេងខ្ពស់ដែលនឹងលេចធ្លោ។ ក្នុង ចំនោម ក្រុមបេក្ខជនទាំងនេះ គឺ នួន រចនា ចេះរើសយកបទមកច្រៀងសម នឹង ប្រភេទ Acoustic ហើយច្រៀងបានល្អជាង បេក្ខជនដ៏ទៃទៅទៀត។ តែអកុសល ត្រូវគណកម្មកា អារម្មណ៍ច្រណែន ទាំងពីរនេះ រកលេសទម្លាក់ ដោយអយុត្តិធម៌បំផុត។

និងមហាជនខ្លះទៀត បានចូលខមិនថា ៖ ក្នុងនាមខ្ញុំជាអ្នករៀនចប់ vocal មកពីបរទេស ខ្ញុំសុំបញ្ចេញយោបល់បន្តិច។ទីមួយ ខ្ញុំចង់និយាយពីសម្ថភាពដ៏កំររបស់បងប្រុស រចនា។១.បងប្រុសអាចប្រើសំឡេងនៅ hight note ដោយប្រើការបញ្ចេញសំលេងក្បាលពោះសំលេង ដើមទ្រូងនិងឆ្ពោះទៅសំលេងក្បាលឡើងលើខ្ពស់ស្រឡះល្អបំផុតដោយគ្មានការទាក់ទើរ។(ការនិយាយរបស់ខ្ញុំតាមបច្ចេកទេសអ្នកធ្លាប់រៀនvocal បានស្តាប់យល់) សំលេងបងស្រែកនោះគឺជាសំលេងដែលអ្នកចំរៀងប្រុសស្រុកខ្មែរមិនអាចធ្វើបានតែបងធ្វើបាន។(បើនៅកូរ៉េមានអ្នកចំរៀងប្រភេទសំលេងបងគឺមានច្រើនគួរសមតែនៅខ្មែរមិនធ្លាប់ឃើញមានទេអ្នកដែលស្រែកបានខ្ពស់កប់ហើយស្រលះបែបនេះទើបតែឃើញបងដំបូងគេហើយដែលធ្វើបានយ៉ាងល្អខ្លាំងបែបនេះសំរាប់បទតុងខ្ពស់។

នៅមានមហាជនជាច្រើនទៀត បានខមមិនរិះគន់ចំពោះការទម្លាក់បេក្ខជន នួន រចនា នេះជាច្រើនទៀតផងដែរ ៕