ចុមខ្លាំងម៉្លេះ! បុរសម្នាក់ដែលប្រើគណនីFacebook ឈ្មោះ« Luysophat Ravann » ចង់វាយ និងបាញ់សម្លាប់ លោក សុវណ្ណ រិទ្ធី និងក្រុមការងារTVFB
ព័ត៌មាន
27.1K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលបុគ្គលម្នាក់ ដែលមានគណនីFacebookឈ្មោះ « Luysophat Ravann » បានបង្ហោះពាក្យសម្តីចង់វាយ និងចង់បាញ់សម្លាប់លោក សុវណ្ណ រិទ្ធី ក្រុមការងារTVFB ថែមទៀត ហាក់បីដូចជាប្រទេសគ្មានច្បាប់ ចង់បាញ់សម្លាប់អ្នកណាក៏បាន ស្រេចតែចិត្ត ហើយពាក្យសម្តីរបស់បុគ្គលខាងលើនេះ ប្រៀបដូចជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់។

ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានបង្ហោះនៅលើគណនីFacebookថា ៖ « ចុម..!!! ចេញមុខអ្នកសាហាវចង់វាយ..ចង់បាញ់សម្លាប់ខ្ញុំនឹងក្រុមការងារថែមទៀតពេលនេះគិតម៉េច..??? ឃើញខ្ញុំមិនប្តឹងលោកអធិការរងយប់មិញ លោកគិតថាខ្ញុំខ្លាចអស់លោកមែន..??? លោក Luysophat Ravann លោកចង់វាយ ចង់បាញ់សម្លាប់ពួកខ្ញុំមូលហេតុអ្វីដែរលោក…??? បើលោកជ្រុលជាខ្លាំងរហូតឈានដល់ថ្នាក់ប៉ុងផ្តាច់ជីវិតខ្ញុំនឹងក្រុមការងារTVFB បែបនេះហើយលោកកុំស្តាយក្រោយនូវទង្វើរបស់លោក ហើយសុំទោសពួកខ្ញុំតាមក្រោយដូចលោកអធិការរងខណ្ឌច្បារអំពៅយប់មិញណា៎» ។

សូមរំលឹកថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌច្បារអំពៅ មានករណីរថយន្ត Range Rover មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 2AF-8899 បើកបុកខឿនសួនច្បារខូចខាតហើយព្យាយាមបើកបញ្ច្រាសផ្លូវស្ពាន តែមិនអាចបើកទៅមុខបាន ដោយសារតែរថយន្តនោះដាច់សំបកកង់ចេញពីរថយន្តអស់ធ្វើឲ្យទៅមុខលែងបាន ក៏ឈប់នៅលើស្ពានច្បារអំពៅ ។

ពេលនោះ មានក្រុមអ្នកសារព័ត៌មានបានថត Live ក៏លេចមុខលោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍ មកគំរាមអ្នកសារព័ត៌មាន ដោយបានទះមួយកំផ្លៀង ជេរគេសុទ្ធតែ «អាចុយម្រ៉ាយ» រួចទាញយកទូរស័ព្ទអ្នកសារព័ត៌មានថែមទៀតផង ដោយនិយាយថា «មេតេមក» តែចុងក្រោយ លោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍ ក៏បានសុំទោស លោកសុវណ្ណរិទ្ធី និងក្រុមការងារTVFB ផងដែរ ដោយមិនចង់មានរឿងវែងឆ្ងាយ លោក សុវណ្ណ រិទ្ធី មិនបានការប្តឹងផ្តល់អ្វីនោះទេ៕