ប្អូនស្រី ស៊ូលី ៖ ក្បួនបោករបស់អន្ទិតកក្កដាសុភ័ណ្ឌ ហៅចែក្បាលត្រងោលអត់សីល… (មានវីដេអូ)
កម្សាន្ត
7.03K

ថ្មីៗនេះ រឿងរ៉ាវរបស់អន្ទិតកក្កដាសុភ័ណ្ឌ ត្រូវបានមហាជនខ្លះលើកឡើងថា ហាក់បីដូចជាមិនចេះចប់ មិនចេះហើយសោះ អស់ពីមួយរឿងបន្តមួយរឿងទៀត ហើយរឿងអាស្រូវរបស់អន្ទិតកក្កដាសុភ័ណ្ឌ ពេលនេះ ត្រូវបានប្រភពលើកឡើងថា មានតាំងពីរឿងបោកប្រាស់លុយសប្បុរសជន លក់ទឹកអប់ក្លែងក្លាយទៅនឹងប្រេនពិត ការខូលហ៊ុនបើកហាងលក់ខោអាវ រួមទាំងការប្រកែកពីការចាប់ផ្សឹក ថែមទៀត ខណៈដែលកន្លងមក អន្ទិតកក្កដាសុភ័ណ្ឌ ថាលោកសុំលាចាកសិក្ខាបទដោយខ្លួន​ឯង ។

ស្រាប់តែពេលនេះ មានការផ្ទុះសង្គ្រាមពាក្យសម្តី រវាងអន្ទិតកក្កដាសុភ័ណ្ឌ និងប្អូនស្រី ស៊ូលី តាមFacebook ផងដែរ។ ក្នុងនោះកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ អន្ទិតកក្កដា បានចេញវីដេអូបកស្រាយអំពីរឿងរ៉ាងទាំងនេះ ដោយបានលើកឡើងថា « សូមគោរពបងប្អូនទាំងអស់គ្នា នេះជាវីដេអូ បកស្រាយ និង ឆ្លើយ តបទៅកាន់ពត៍មានកន្លងអំពីខ្ញុំបាទ និង រឿងអាស្រូវដែលគេបាននិយាយផងដែរ ! មាន់ណាក៏វាសុីស្រូវដែរ ហើយមនុស្សណាក៏មានរឿងសង្ងាត់ផ្ទាល់ខ្លួនដែរ ដល់យើងទៅលើកវាមកនិយាយចឹង វាមិនបានចំណេញ ឬ បានរង្វាន់អីទេ មានតែសតិអាម្មណ៍ខ្លួនឯង គិតថាវាល្បីដោយសារដឹងរឿងសង្ងាត់គេនេះមែនទេ អ្នកស្តាប់គេយល់ អ្នកយល់គេដឹង គេមិនខាតពេលមកស្តាប់នូវអ្វីដែលមិនជា ប្រយោជន៍ទេ ! មនុស្ស១៤ លា ននាក់ មានរឿង ១៤លាន បើអង្គុយចាំតែស្តាប់ ចាំតែដឹង តើវាចេញជាប្រយោជន៍ស្អី? នាំគ្នាធ្វើរឿងល្អៗដល់គ្រួសារ ដល់សង្គម ដល់ខ្លួនឯង និង មនុស្សជុំវិញខ្លួនឯង ជួយដល់អ្នករងគ្រោះភ្លើងឆេះផ្ទះ បងៗខាងទាហានដែលត្រូវការកំលាំងចិត្ត វត្តអារាមត្រូវការជំនួយ បានវាមានតំលៃ និង ជាប្រយោជន៍ជាតិ !!! »

ស្រាប់តែនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ប្អូនស្រី ស៊ូលី បានចេញវីដេអូ និយាយពីអន្ទិតកក្កដា ដោយបានបញ្ជាក់ថា« ក្បួនបោករបស់ អតីត សង្ឃ កក្កដា សុភ័ណ្ឌ ហៅចែក្បាលត្រងោលអត់សីល… » ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖