​ថ្មី! ឈុតវប្បធម៌ពី សូហ្វីយ៉ា សំអាងការ ច្នៃឡើងតាមក្បាច់ប្រាសាទតាព្រហ្មយ៉ាងស្រស់ស្អាត ហើយថតបង្ហាញដោយម្ចាស់សំអាងការផ្ទាល់ថែមទៀត!!
កម្សាន្ត
793

​ដូចដែលប្រិយមិត្តបានមួយចំនួនធ្លាប់បានដឹងរួចមកហើយ អ្នកនាង សូហ្វី គឺជាអ្នកជំនួញវ័យក្មេងម្នាក់ ដែលធ្លាប់ទទួលនូវភាពជោគជ័យលើអាជីវកម្មរបស់ខ្លួនជាច្រើន មិនថា ហាងសាឡន ឬជាការលក់ផលិតផលថែរក្សាសម្រស់បុរសនារី ជាច្រើនមុខនោះទេ​។

នៅក្នុងវ័យត្រឹមតែ៣១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអ្នកនាង សូហ្វីយ៉ា មានសមត្ថភាពពង្រីកអាជីវកម្មជាច្រើននៅក្នុងដៃ មិនថាជាហាងលក់គ្រឿងថែរក្សាសម្រស់ Sofiya Brand ឬហាងសាឡននោះទេ គឺតែងតែទទួលបាននូវការគាំទ្រនិងទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជននៅក្នុងស្រុកជាច្រើននាក់។

ហើយថ្មីៗនេះដែរ ម្ចាស់អាជីវកម្មរូបស្អាតម្នាក់នេះ ក៏បានបង្កើតនូវមុខជំនួញថ្មីរបស់ខ្លួនមួយទៀត ដែលរំពឹងថានឹងមានអ្នកគាំទ្រខ្ពស់មិនចាញ់មុខជំនួញផ្សេងឡើយ នោះគឺសំអាងការ សូហ្វីយ៉ា ដែលមានសេវាកម្មយ៉ាងសម្បូរបែបដូចជា សំអាងការបែបសម័យ បែបប្រពៃណីខ្មែរ ពិធីករ អាចារ្យ ភ្លេងសម័យ ភ្លេងខ្មែរ រៀបចំគេហដ្ឋានសម្រាប់គ្រប់កម្មវិធី រៀបចំផ្កាស្រស់សម្រាប់កម្មវិធីផ្សេងៗ ព្រមទាំងមានការទទួលថតរូប និងថតវីដេអូ សម្រាប់គ្រប់កម្មវិធីជូនលោកអ្នកមិនឲ្យខកបំណងឡើយ។

បន្ថែមពីនេះទៀត គេឃើញថា សូហ្វីយ៉ា សំអាងការ ថ្មីនេះ មិនទាន់បើកប៉ុន្មានផង ថៅកែស្រីស្រស់ស្អាត ក៏បានចេញមុខ ថតឈុតវប្បធម៌ដោយខ្លួនឯងផ្ទាល់តែម្ដង ជាមួយនឹងឈុតសម្លៀកបំពាក់សម័យថ្មី ដែលមានការច្នៃ និងក្បូរក្បាច់រចនាពីប្រាសាទតាព្រហ្ម ដែលមើលទៅស្រស់ស្អាត ប្លែក ទាក់ទាញភ្នែកខុសពីគេ ចំពោះទឹកដៃនៃការច្នៃម៉ូតមួយនេះផងដែរ​។

ម្ចាស់សំអាងការ អ្នកនាង សូហ្វីយ៉ា ក៏បានឲ្យដឹងថា ជាមួយនឹងការច្នៃម៉ូតចេញពីប្រាសាទតាព្រហ្មនេះ គឺក្នុងគោលបំណងលើកស្ទួយវប្បធម៌ខ្មែរយើងឲ្យបានទូលំទូលាយជាងមុន តាមរយៈពិធីមង្គលការរបស់គូស្វាមីភរិយាថ្មី ហើយចំពោះកូនក្រមុំ អាចគ្រងឈុតនេះនៅថ្ងៃមង្គលការរបស់ខ្លួនបានយ៉ាងស្រស់ស្អាតផងដែរ ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងម៉ូតសម្លៀកបំពាក់ថ្មីៗជាច្រើនមុខទៀត ដែលសុទ្ធតែជាម៉ូតច្នៃប្រឌិតថ្មីទាន់សម័យកាលបច្ចុប្បន្ននេះ។

ដូច្នេះ ប្រសិនបើលោកអ្នក ដែលជិតរៀបអាពាហ៍ពិពាហ៍ ហើយមានបំណងចង់ជ្រើសរើសឈុតច្នៃម៉ូតលើកស្ទួយវប្បធម៌ខ្មែរយើង សូមកុំភ្លេចជ្រើសយកនូវសេវាកម្មដ៏ល្អ និងរហ័សទាន់ចិត្ត ពី សូហ្វីយ៉ា សំអាងការ ដែលមានទីតាំងនៅផ្ទះលេខ៤៧-៤៩ ផ្លូវ១០០៣ (ផ្លូវចូលផ្សារទំនើបអ៊ីអន២ ទល់មុខផ្សារម៉ាក្រូ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងលេខទូរសព្ទ 012800050 / 016682288 ឬហ្វេសប៊ុក សូហ្វីយ៉ា សំអាងការ​៕ សូមអរគុណ!!