អ្នកលក់ចង្រិតម្នាក់បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីត្រូវរថយន្តបុកផ្ទប់នឹងរថយន្តមួយគ្រឿងទៀត
ព័ត៌មាន
5.27K

កំពង់ចាម៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូផ្ទប់ជាប់រថយន្ត បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងវេលាម៉ោង ៥និង៣០នាទីនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦(រង្វង់មូលស្គន់) ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពងចាម ។

ប្រភពបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3A-2543 បើកបរដោយឈ្មោះ ចាប ឡាក់សែ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិស្អាងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកពីលិចទៅកើតបុករថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-3274 បើកបរដោយឈ្មោះ ផល ចំណាន ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិជាំតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុញផ្ទុបបុកម៉ូតូ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1P-0453 បើកបរដោយឈ្មោះ ទូច ហ៊ួយ ភេទស្រី អាយុ ៤៦ឆ្នាំ ទីលំនៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងឈប់ លើចិញ្ចើមផ្លូវ និងបុកថ្មើរជើងកំពុងឈជាមួយម៉ូតូឈ្មោះ ហ៊ាន សុខលី ភេទស្រី អាយុ ២៧ឆ្នា ​ទីលំនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (លក់ចង្រិត) ហើយក៏បន្តទៅបុករថយន្តម៉ាកសាំយ៉ុខាងមុខកំពុងឈប់ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-9510 បើកបរដោយឈ្មោះ ឈាង ប៊ុនធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ករណីនេះ បណ្តាលឲ្យមនុស្សស្រីស្លាប់ (អ្នកលក់ចង្រិត) និងរបួសមនុស្សស្រីស្រាល។

មូលហេតុ៖ លក្ខណ:បច្ចេកទេសហ្វ្រាំងមិនស៊ី បង្កដោយរថយន្តហ៊ីយ៉ាន់ដាយ(បែន) បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ចំណែកវត្ថុតាង បានយរកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕