បុរសម្នាក់​ បេីករថយន្តព្រូស​ វិលមុខកំពុងធ្វេីដំណេីរ​ រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវនៅលើស្ពានអាកាស៥មករា​ បណ្ដាលឲ្យរថយន្តដាច់កង់ម្ខាង​
ព័ត៌មាន
1.19K

ភ្នំពេញ​៖​ បុរសម្នាក់​ បេីករថយន្តព្រូស​ ១គ្រឿង​ ខណ:កំពុងធ្វេីដំណេីរ​ ស្រាប់តែវិលមុខ​ កាន់ចង្កូតមិនជាប់​ក៏រេទៅបុករបាំងថ្មចែកទ្រូងផ្លូវនៅលើស្ពានអាកាស៥មករា​ បណ្ដាលឲ្យរថយន្តដាច់កង់ម្ខាង​ នឹងធ្វើឲ្យរបាំងថ្មខូចខាតអស់ជាច្រើនផ្ទាំង​ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក​ ​រាជធានីភ្នំពេញ​ នាវេលាម៉ោង២១និង ៥០​នាទីយប់ថ្ងៃទី ២១​ ខែសីហាឆ្នាំ ២០១៩​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ បេីករថយន្តម៉ាក​ ព្រូស​ ១គ្រឿង​ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ​ភ្នំពេញ​2AL-7284 រួមដំណេីរដោយនារី​ ២នាក់​ នៅក្នុងរថយន្ត​ ដោយបានធ្វើដំណើរតាមបណ្តោយមហាវិថី​ សហពន្ធ័រុស្សី​ ក្នុងទិសដៅពីកេីតមកលិច ខណ:ពេលមកដល់កន្លែងកើតហេតុ​ លេីស្ពានអាកាស៥មករា​ អ្នកបេីកបរ​ ស្រាប់តែវិលមុខកាន់ចង្កូតមិនជាប់​ ​ក៏រេទៅបុករបាំងថ្មចែកទ្រូងផ្លូវនៅលើស្ពានអាកាស៥មករា​ បណ្ដាលឲ្យរថយន្តដាច់កង់ម្ខាង​ នឹងធ្វើឲ្យរបាំងថ្មខូចខាតអស់ជាច្រើនផ្ទាំង​ នឹងបង្កអោយអ្នកបេីកបររងរបួស​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ​តែម្តង​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះមកវាស់វែងយក រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ៕