មុខសញ្ញា​​ពាក់ព័ន្ធករណី​ជួញដូ​រសារធាតុញៀនម្នាក់​ ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបបាន ដកហូតថ្នាំញៀន​២៤ក​ញ្ច​ប់
ព័ត៌មាន
701

កំពង់ស្ពឺ​៖ កម្លាំងនគរបាល​ស្រុក​គងពិសី​ ​បង្រ្កាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូ​រសារធាតុញៀន​ កាលថ្ងៃទី១៩ ខែសីហា​.ឆ្នាំ២០​១៩ នៅចំណុចភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុ​ក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ​ ។

តាមការបញ្ជាក់​អោយដឹងពីលោកវរសេនីយឯក​ឃឹម​ សុផាន់រ៉ា​ អធិការ​នគរបាលស្រុកគងពិសី​ ថា​មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនខា​ង​លេី​ មានឈ្មោះ​ ប៊ុត សម្បត្តិ ភេទ ប្រុស អា​យុ ២​៤ឆ្នាំ នៅភូមិព្រៃទទឹងខាងលិច ឃុំវាល ស្រុកគ​ងពិសី មុខរបរ​ មិនពិតប្រាកដ​ ជាមុខសញ្ញា​ចាស់​ដែល​កំលាំងស្រុក​​ស្រាវជ្រាវរយៈពេលវកន្លង​មក​។

ក្នុង​ប្រតិបត្តិ​ការ​បង្រ្កាប​សមត្ថកិច្ច​ដកហូតម្សៅក្រា​ម​ពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​ ​២៤ក​ញ្ច​ប់​​​ មធ្យោបាយ​ធ្វើដំណើរ​ ម៉ូតូ ០១ គ្រឿង​ ​និងទូ​រ​ស័​ព្ទដៃចំនួន​ ០២ គ្រឿង​ តាមចម្លេីយបឋម​មុខស​ញ្ញា​សង្ស័យ​ ទទួល​ស្គាល់​ថាខ្លួនពិតជាអ្នកចែក​ចា​យ​នូវថ្នាំញៀន​។

បច្ចុប្បន្ន​កំលាំងស្រុក​បានបញ្ជូនមុខសញ្ញាសង្ស័​យ​ក្នុងករណីខាងលេី​មកកាន់ការិយាល័យជំនា​ញប្រឆាំងគ្រឿងញៀនខេត្ដ​ ដេីម្បី​កសាងសំណុំរឿង​ បញ្ជូនទៅស្ថាប័នអយ្យការ​ចាត់ការតាមនីតិ​វិធីច្បាប់៕