ចិននៅក្រុងព្រះសីហនុ បង្កើតមុខរបរថ្មីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ ដកហូតគ្រឿងញៀន២២កញ្ចប់ ថ្នាំញៀនWY ១០ គ្រាប់ និងវត្ថុតាងមួយចំនួនទៀត!
ព័ត៌មាន
496

ព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុបានចុះបង្រ្កាបបទល្មើសគ្រឿងញៀន១ ករណី ឃាត់ខ្លូនបានជនសង្ស័យម្នាក់ កាលពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៩ នៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ. Chen Hao ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅជិនបុិ ទីកន្លែងកំណើតប្រទេសចិន។

វត្ថុតាងដកហូតជារួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន២២ កញ្ចប់ (កញ្ចប់ធំ១កញ្ចប់) ថ្នាំញៀនWY ១០ គ្រាប់ ជញ្ជីញថ្លឹង១ គ្រឿង ទូរស័ព្ទ២គ្រឿង៕