ចុម!! Juventus​កាន់​តែ​កៀក​ជិតក្នុងការចុះហត្ថលេខានាំយកNeymar ជាង​Barcelona

ជុំវិញរឿងរ៉ាវ​​ត្រូវ​បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី គឺ​មានដំណឹងថា កំពូលតារាឆ្នើម Paris Saint Germain (PSG) កីឡាករNeymar កាន់តែខិតជិតចូលរួមជាមួយ Cristiano Ronaldo នៅក្លឹប Juventus ជាងការចុះកុងត្រាជាមួយ Barcelona និងជួបជុំគ្នាជាមួយ Lionel Messi​។​

យ៉ាងណាមិញ បើយោង​តាម​អ្នក​រាយការណ៍ Alfredo Martinez របស់​សារព័ត៌មាន​អេស្ប៉ាញ Onda Cero ​បាន​ចុះ​ផ្សាយ​ថា ​ក្លឹប Juventus ​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​ប្រមាណ​៨០​លាន​អឺរ៉ូ បូក​រួម​កីឡាករ​កំពូល Paulo Dybala ដើម្បី​ដោះដូរ​ស្មើ​យក Neymar ម្នាក់​មក​ចូលរួម​នៅ​Turin។

អនាគត​របស់​កីឡាករ​វ័យ ២៧ ឆ្នាំ​ហាក់​កាន់​តែ​ស្មុគស្មាញ​ឡើង ត្បិត​សព្វថ្ងៃ​មាន​ក្លឹប​ចំនួន ៣ ដែល​ពុះ​កញ្រ្ជោល​ចង់​បាន​កីឡាករ​រយ​លាន​រូប​នេះ។ ​ហើយវាត្រូវបានគេរាយការណ៍ថាក្រុមកាតាឡាន់មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Neymar លើកិច្ចព្រមព្រៀងខ្ចីជើង​មួយរដូវកាល ជាមួយនឹងជម្រើសមួយដើម្បីធ្វើឱ្យការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នៅឆ្នាំ ២០២០ ខែកក្កដា។ ប៉ុន្តែជាក់ស្តែងក្រុម PSGបានបដិសេធសំណើ ខណៈដែលពួកគេចង់លក់ផ្តាច់ ដើម្បីឲ្យកីឡាករប្រេស៊ីលរូបនេះចេញពីក្លឹបយ៉ាងឆាប់រហ័ស៕​

ប្រភព៖ FoxSportAsia