ល្បីខាងលើកជើងចង្អុលស្លាកលេខរថយន្ត! ឥឡូវត្រូវបានផ្ទេរភារកិច្ច ចេញពីមុខងារ​ជា​ «មន្ត្រីផ្តល់សេវាសាធារណៈផ្ទាល់​» ទៅជា​ «មន្ត្រី​រដ្ឋបាលទូទៅ​»
ព័ត៌មាន
2.27K

ក្រោយមានការរិះគន់ចាស់ដៃពីសំណាក់មហាជន ទៅលើរូបភាពមន្ត្រីស្រីដែលលើកជើងចង្អុលស្លាកលេខរថយន្តរបស់ពលរដ្ឋ ស្ទើរតែរយះសំពត់នោះ ពេលនេះត្រូវបានខាងក្រសួងសាធារណការនិងដឹកជញ្ជូន ផ្ទេរភារកិច្ចមន្ត្រីស្រីរូបនេះហើយ។ 

ក្នុងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ទេរភារកិច្ចមន្ត្រី​ឈ្មោះ​ «ស៊ីម​ សុផាត»​ ចេញពីមុខងារ​ជា​ «មន្ត្រីផ្តល់សេវាសាធារណៈផ្ទាល់​» ទៅជា​ «មន្ត្រី​រដ្ឋបាលទូទៅ​» ដោយសារតែមន្ត្រីរូបនេះបានប្រព្រឹត្តិ​ នូវកំហុសឆ្គង​ តាមរយៈការប្រេីប្រាស់​ អាកប្បកិរិយា​ មិនសមរម្យ​ ក្នុងពេលផ្តល់សេវា ជូនប្រជាពលរដ្ឋ។

ប្រសិនបេីបងប្អូនប្រជាពលរដ្ឋ​ ជួបប្រទះនឹងការផ្តល់សេវា​សាធារណៈ​ ក្នុងវិស័យសាធារណការ​ និងដឹកជញ្ជូន​ ក្រោមអាកប្បកិរិយា​មិនសមរម្យ​ របស់មន្ត្រីយេីងខ្ញុំនោះ​ សូមមេត្តា​រាយការណ៍ដោយភ្ជាប់​ជាមួយ​ នឹងឈ្មោះ​មន្ត្រី អត្តលេខ​ ពេលវេលាកេីតហេតុ​ ទីតាំងផ្តល់សេវា​​ រូបភាព​ វីដេអូ​ និងភស្តុតាងផ្សេងៗ​ ដេីម្បីយេីងខ្ញុំពិនិត្យ​ ចាត់វិធានការតាមនីតិវិធី៕