លោក​Peter Fonda តារាហូលីវូ​ដ៏ល្បី​នៃភាពយន្ត​«Easy Rider»​ទទួល​មរណភាព​ក្នុង​អាយុ​៧៩ឆ្នាំ ដោយ​សារជំងឺ​មហារីក​សួត
កម្សាន្ត
276

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន CCN នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា តារាហូលីវូដដ៏ល្បីល្បាញកាលពីឆ្នាំ​១៩៦៩ តាមរយៈសម្តែងក្នុងភាពយន្ត «Easy Rider» គឺលោក Peter Fonda បានទទួលមរណភាពក្នុងអាយុ​៧៩ឆ្នាំ នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារជំងឺមហារីកសួតនៅរបស់ផ្ទះរបស់គាត់នៅ Los Angeles។​

គួរបញ្ជាក់ថា ក្រុមគ្រួសារបស់ Peter Fonda បានប្រាប់កាសែតក្នុងស្រុកថា «នេះគឺជា ដំណឹងដ៏ក្រៀមក្រំបំផុត ដែលពួកយើងចែករំលែកព័ត៌មាននេះ គឺ Peter Fonda បានទទួលមរណភាពហើយ។ Peter Fonda ចែកឋាននៅព្រឹកថ្ងៃសុក្រ ខែសីហា នៅវេលាម៉ោង ១១៖០៥ ព្រឹក ម៉ោងនៅទីក្រុង Los Angesles ក្នុងផ្ទះរបស់លោក នៅទីក្រុង Los Angeles ដែលមានសមាជិកគ្រួសារជាច្រើននាក់នៅជុំវិញគាត់។ មូលហេតុដែល Peter Fonda ទទួលមរណភាព ដោយសារលោកពិបាកដកដង្ហើម ព្រោះតែមានជំងឺមហារីកសួត»។

គួរជម្រាបថា Peter Fonda ដែលមានប្អូនស្រីឈ្មោះ គឺ Jane Fonda និងឪពុករបស់លោកធ្លាប់ជាតារាភាពយន្ត ឈ្មោះ Henry Fonda សុទ្ធតែត្រូវបានគេដឹងថា ជាតារាហូលីវូដ ដ៏ល្បីល្បាញ។ Peter Fonda ត្រូវបានមហាជនស្គាល់ច្រើន តាមរយៈសម្តែងជាតួប្រុសជិះម៉ូតម៉ាក់ Wyatt ជាអ្នករត់ពន្ធកូកាអ៊ីន ក្នុងភាពយន្ត «Easy Rider»។ លើសពីនេះ Peter Fonda បានឈ្នះពានរង្វាន់ Golden Globe ក្នុងនាមជាតារាប្រុសសម្តែងដ៏ឆ្នើមផងដែរ៕ 

ប្រភព៖ CCN