ដោយក្តីអាណិតអាសូរនគរបាលដែលរបួសធ្ងន់ក្នុងករណីអគ្គិភ័យ មានលោកឧកញ៉ាល្បីៗ ឯកឧត្តម កំពូលតារាចម្រៀង រួមទាំងសប្បុរសជនជាច្រើននាក់ រួមគ្នាជួយឧបត្ថម្ភថវិកាជាច្រើន តាមរយៈក្រុមការងារTVFB
ព័ត៌មាន
1.24K

សៀមរាប៖ ក្រោយលោក សុវណ្ណ រិទ្ធី បានប្រកាសស្វែងរកសប្បុរសធម៌ ជួយដល់បងប្រុសឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប ដែលបានរងរបួសធ្ងន់ធ្ងរ រលាកភ្លើងពេញខ្លួន ពេលចូលរួមប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះក្នុងទីតាំងបញ្ជូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រួចមក ដោយក្តីអាណិតអាសូរ មានសប្បុរសជនដែលជាលោកឧកញ៉ាល្បីៗ ឯកឧត្តម កំពូលតារាចម្រៀង រួមទាំងមហាជនជាច្រើននាក់ បានជួយឧបត្ថម្ភថវិកាជាច្រើន តាមរយៈក្រុមការងារTVFB ក្នុងនោះរួមមាន៖

- លោកឧកញ៉ា​ ទៀ​ វិចិត្រ​ ឧបត្ថម្ភថវិកាចំនួន​ (៤លានរៀល)​

- អ្នកនាងពេជ្រសោភា ដែលជាតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភថវិកា ១០០០ ដុល្លារ

- លោកឧកញ៉ា លី សុភក្ក័​ ឧបត្ថម្ភថវិកា ( ៤លានរៀល )

- បងស្រី ណាណា នួនណានីត ម្ចាស់សាប៊ូសារ៉ាន់ បានឧបត្ថម្ភថវិកា ៦០ម៉ឺនរៀល

- លោកឧត្តមសេនីយ៍ទោ ម៉ុក សុខេមរិទ្ធ បានឧបត្ថម្ភចំនួន ២លានរៀល

- បងស្រី ចំរើន ច័ន្ទលីដា ជួយចេញជាសាហ៊ុយសម្រាប់ក្រុមការងារTVFB ចេញដំណើរទៅខេត្តសៀមរាប សម្រាប់នាំយកថវិកាសម្បុរសធម៌ជូនបងប្រុស និងឧបត្ថម្ភថវិការចំនួន១លានរៀលដល់ក្រុមការងារTVFB

- បងស្រី Lee Mei ម្ចាស់ផ្សារទំនើបស៊ុបភើម៉ាត ឧបត្ថម្ភចំនួន៤០ម៉ឺនរៀល

- បងស្រី ភរិយា​លោក​ ហ៊ុន​ គឹមជាតិ​ ឧបត្ថម្ភថវិកា​ ១០០ដុល្លារ

- បងស្រី​ ទីណា​ ប៊ីយូធី​ឃែ​ ឧបត្ថម្ភថវិកា ១០០ដុល្លារ

- កញ្ញា​ ដាវ​ ដេគ័រ​ ឧបត្ថម្ភថវិកា ៣លានរៀល​

- បងស្រី​ និសា​ ឧបត្ថម្ភថវិកា ២០០ដុល្លារ

- កញ្ញា​ ឈាង​ ស្រីពេជ្រ​ ឧបត្ថម្ភថវិកា ៥០ដុល្លារ

- បងប្រុស លឹម​ មុន្នីរិទ្ធ ឧបត្ថម្ភថវិកា ២០ ម៉ឺនរៀល

- លោក សឹក សិលា ឧបត្ថម្ភថវិកា ២០ ម៉ឺនរៀល

រួមទាំង លោក PeyPeyDy ផងដែរ

តាមរយៈលោក សុវណ្ណរិទ្ធី នឹងយកទៅប្រគល់ជូនដល់ដៃគ្រួសារសាច់ញាតិរបស់គាត់។ ក្នុងនោះ តំណាងឲ្យក្រុមការងារ TVFB សូមអរគុណដល់លោកឧកញ៉ា ឯកឧត្តម កំពូលតារាចម្រៀង រួមទាំងសប្បុរសជនជាច្រើននាក់ទៀត ជូនពរឲ្យសុខភាពល្អ សំណាងល្អ គ្រប់ភារកិច្ច ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ បើតាម លោក សុវណ្ណ រិទ្ធី ដែលបានតេទូរសព្ទទៅសម្ភាសន៍ផ្ទាល់ជាមួយសាច់ញាតិជនរងគ្រោះដែលជាមន្ត្រីនគរបាលខាងលើ បានបញ្ជាក់ថា ពេលនេះជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃហើយ ដើម្បីព្យាបាលបន្ត បើបងប្អូនចង់ជួយដល់បងប្រុសខាងលើ អាចទាក់ទងបានតាមរយៈលេខទូរសព្ទសាច់ញាតិរបស់បងប្រុស 069 7777 67 / 077 987 819 / 011 444 009 និងគណនីABA: 000 380 518 Suon Dararith ៕