Liverpool បានឈ្នះពាន UEFA Super Cup ជាលើកទី៤ ក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន ក្រោយយកឈ្នះ Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤។
គួរជម្រាបថា ក្នុងការប្រកួត ៩០នាទី ក្រុមទាំង២បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១-១។ ក្នុងមោះក្រុមChelsea ជាអ្នកបំប៉ោងសំណាញ់ទីមុន ដោយកីឡាករOlivier Giroud នៅនាទី៣៦ ខណៈដែលSadio Mane ស៊ុតឲ្យហង្សក្រហម តាមស្មើវិញនៅនាទី៤៨។ ឈានចូលម៉ោងបន្ថែម ១៥នាទី២ដង កីឡាករManeបានបន្ថែម១គ្រាប់ទៀត នៅនាទី៩៥ ប៉ុន្តែ Jorginho បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ ឲ្យតោខៀវតាមស្មើ នៅនាទី ១០១។
ឈានដល់វគ្គប៉េណាល់ទីកាត់សេចក្ដី Liverpool បានស៊ុតបញ្ចូលទីទាំង ៥គ្រាប់ ដោយ Roberto Firmino, Fabinho, Divock Origi, Trent Alexander-Arnold និង Mohamed Salah។ ចំណែក Chelsea ស៊ុតចូល ៤ Jorginho, Ross Barkley, Mason Mount និង Emerson។ កីឡាករដែលទាត់មិនចូល គឺ Tammy Abraham។
យ៉ាងណាមិញក្រុមរបស់លោក Klopp ក៏ឈោងបានកំណត់ត្រាថ្មីមួយ ដោយវាជាពាន Super Cup លើកទី ៤ ហើយក្នុងប្រវត្តិសាស្រ្ត ពោលគឺនៅចាញ់តែក្លឹបពីរផ្សេងទៀតប៉ុណ្ណោះរួមមាន FC Barcelona និង AC Milanដែលជោគជ័យបាន ៥ លើក៕

