នោះ! នាងភីម មិនអាចទទួលយកនាយតាក់សុី វិញបានទេ ខណៈនាយតាក់ស៊ី កំពុងរស់ពិបាកជាងស្លាប់ សល់តែខោអាវ១វ៉ាលី...
កម្សាន្ត
10.3K

ភ្នំពេញ៖ រហូតមកទល់ពេលនេះ ស្ថានភាព អាការៈជំងឺរបស់នាយតាក់ស៊ី នៅតែបន្តដុនដាប ក្រោយពីសឹករួចរាល់ ។ បើនិយាយឲ្យចំ ពេលនេះ នាយតាក់ស៊ី សល់តែខោអាវមួយវ៉ាលី តែប៉ុណ្ណោះ នាង ភីម ក៏មិនទទួលយក ផ្ទះសម្បែងក៏គ្មាន លុយកាក់ក៏អត់ ។

សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់លោក ហេង ឡុង ក្នុងវីដេអូឡាយ កាលពីពេេលកន្លងទៅ នាយ តាក់ ស៊ី បានបញ្ជាក់ថា លោកបានបែកបាក់ស្នេហា ជាមួយនាង ភីម តាំងពីមុនទៅបួសមកម្ល៉េះ ដោយប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅប្រពន្ធនិងកូន ខណៈដែលលោកនិងប្រពន្ធ មិនបានចុះអេតាស៊ីវិលជាមួយគ្នានោះទេ ដោយគិតថាខ្លួននឹងបួសអស់មួយជីវិត តែចុងក្រោយក៏សឹកមកវិញ ដោយសារស្ថានភាពជំងឺ។

ចំណែក នាង ភីម ​ឯណោះវិញ បានលើកឡើងថា នាងបានលែងលះគ្នាដាច់ស្រេចជាមួយនាយ តាក់ ស៊ី តាំងពីមុនពេលទៅបួសម្ល៉េះ គ្មានអ្វីត្រូវជាប់ពាក់ព័ន្ធគ្នាទៀតទេ និងមិនអាចទទួលយកនាយតាក់ ស៊ី មកធ្វើជាប្ដីម្ដងទៀតឡើយ ព្រោះកាលនៅរួមរស់ជាមួយគ្នា នាយតាក់ ស៊ី តែងធ្វើឲ្យប្រពន្ធកូនពិបាកចិត្តជាច្រើនលើកច្រើនសារ តែនាងមិនដែលប្រកាន់ខឹងទេ ទោះជាប្ដីមានជំងឺប្រចាំកាយក្ដីក៏ដោយ ក្រោយមកក៏ចង់បួស ព្រោះដឹងថាធ្វើខុសចំពោះគ្រួសារអ្វីខ្លះ ស្រាប់អ្នកមិនដឹងរឿង ប្រហែលគិតថានាងមិនដាច់ចិត្ត ព្រោះនាយតាក់ស៊ីឈឺហើយបោះបង់គាត់ទៀត ហើយមុនបួសនាងអង្វរប្តីថា កុំលែង បើបួសបួសតែមួយរយៈបានហើយ តែនាយ តាក់ស៊ី មិនព្រម ចុងក្រោយសុំត្រឹមរាប់អានគ្នាធម្មតា៕