ខំមានចិត្តល្អ ឃើញគេមានបញ្ហាអាណិតឲ្យប្តីទៅជួយបិទហ្គាស បែរជាផ្ទុះរបួសប្តីធ្ងន់ធ្ងរ សូមសប្បុរសជនមេត្តាជួយគាត់ម្នាក់ផងចុះ..
ព័ត៌មាន
1.69K

សៀមរាប៖ មហាជនជាច្រើនពិតជាបានជ្រាប អំពីហេតុការណ៍ផ្ទុះហ្គាស ឆាបឆេះយ៉ាងសន្ធោសន្ធៅនៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ ខណៈដែលហេតុការណ៍បានបណ្តាលឲ្យមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន២នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរលក់ហ្គាស ស្នាក់នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យខូចខាតហាងបញ្ចូលហ្គាស​ ប្រវែង៨ម៉ែត្រគុណនឹង១២ម៉ែត្រ , ឆេះម៉ូតូខូចទាំងស្រុងចំនួន២គ្រឿង , រថយន្តបញ្ចូលហ្គាសចំនួន ០១គ្រឿង និង រថយន្ត០១គ្រឿងទៀតបែកកញ្ចក់ ។

ក្នុងនោះ អ្វីដែលកាន់តែអាណិតនោះ ក្នុងចំណោមមនុស្សជាច្រើននាក់ដែលរងរបួស មានប្រពន្ធរបស់ជនរងគ្រោះដែលមានគណនីFacebook ឈ្មោះ Sopheak Daraangkor បានបង្ហោះទាំងស្រុងថា «ខ្ញុំអោយប្ដីខ្ញុំទៅជួយបិទហ្គាសគេ មិនគិតពីអាយុជីវិតគាត់ ព្រោះគិតថាអាចរួចផុតទាំងអស់គ្នា ឥឡូវហ្គាសផ្ទុះត្រូវគាត់ សូមបងប្អូនមានចិត្តមេត្តាជួយខ្ញុំផង » ។

សូមប្រិយមិត្តទាំងអស់គ្នាជួយដល់គាត់ផងចុះ៕