ព័ត៌មានបន្ថែម៖ ក្រៅពីមន្ត្រីនគរបាល នៅមានជនរងគ្រោះចំនួន១២នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល
ព័ត៌មាន
33

ខេត្តសៀមរាប៖ ករណីផ្ទុះហ្គាសនៅខេត្តសៀមរាប បានធ្វើអោយមហាជនពេញបណ្តាញសង្គម Facebook ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងព្រមទាំងសង្វែកចិត្តក្រោយមានការបង្ហោះវីដេអូផ្ទុះធុងហ្គាសមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។។ ទន្ទឹមនឹងនេះយើងក៏បានឃើញមន្ត្រីនគរបាលខេត្តម្នាក់ហ៊ានលះបង់ជីវិតផ្ទាល់ខ្លួនដោយមិនគិតពីគ្រោះថ្នាក់ឡើយ ដោយបានជួយប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុពីការផ្ទុងហ្គាស ដោយលោកមន្ត្រីនគរបាលខាងលើបានរងរបួសធ្ងន់បញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសថៃ។

ក្នុងករណីខាងលើនេះដែរក៏មានជនរងគ្រោះរងរបួសធ្ងន់និងស្រាលចំនួន១២នាក់ ក្នុងនោះមានជនបរទេសចំនួន០២រូប និងប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុចំនួន១០រូបទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។